02 កុម្ភៈ 2023
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ភ្នំពេញ — ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ កញ្ញា ស៊ីថរ គឺជាជនជាតិខ្មែរដំបូងគេដែលទទួលបានពានរង្វាន់នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលវីអូអេទទួលបាននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី១ ខែកុម្ភៈថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម១០នាក់នៅជុំវិញសកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណាដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន។ កញ្ញាគឺជាអ្នកទីមួយនៃប្រទេសកម្ពុជាដែលបានពានរង្វាន់នេះ»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្ថែមថា ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញាស៊ីថរបានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី ដោយអំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ចូលធ្វើការវិញ។ ពួកគេជឿថា ពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌។
ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលមានកូដកម្មណាហ្គាវើលដ៍ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។
We applaud Chhim Sithar’s recognition as a 2022 @StateDept Human Rights Defender. Ms. Sithar is a dedicated & peaceful advocate for Cambodian workers’ rights in the face of serious challenges to independent union activity. https://t.co/kUt0wmJarQ pic.twitter.com/cWwzGR8elG
— Ambassador W. Patrick Murphy (@USAmbCambodia) February 2, 2023
របស់លោកថា៖ «យើងសាទរចំពោះការទទួលស្គាល់កញ្ញា ឈឹម ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សរបស់ក្រសួងការបរទេសក្នុងឆ្នាំ២០២២។ ស៊ីថរ គឺជាអ្នកតស៊ូមតិដោយយកចិត្តទុកដាក់ និងសន្តិភាពសម្រាប់សិទ្ធិកម្មករកម្ពុជា ក្នុងការប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរចំពោះសកម្មភាពសហជីពឯករាជ្យ»។
ក្រោយពីត្រូវបានតុលាការដោះលែងឱ្យចេញពីពន្ធនាគារកាលពីដើមឆ្នាំ២០២២ កញ្ញា ស៊ីថរ ជាថ្មីម្តងទៀត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយចោទថា កញ្ញាបានរំលោភលក្ខខណ្ឌនៅក្រៅឃុំ ដោយសារធ្វើដំណើរទៅក្រៅប្រទេសចូលរួមសន្និសីទទាក់ទងនឹងសហជីព។ កញ្ញាត្រូវបន្តជាប់ឃុំដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់នៅរដ្ឋធានីវ៉ាស៊ីនតោនជាមួយអ្នកទទួលពានដទៃទៀតបានទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើងថា ការផ្តល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ ពីសំណាក់ក្រសួងការបរទេសសហរដ្ឋអាមេរិកគឺជាការទទួលស្គាល់នូវភាពសកម្ម និងការលះបង់របស់មេដឹកនាំសហជីពរូបនោះ។ អ្នកស្រីបន្ថែមថា ជារឿយៗ ការផ្តល់រង្វាន់ដល់អ្នកការពារសិទ្ធិមនុស្ស ឬសកម្មជនច្រើនតែផ្តល់ដោយស្ថាប័នក្រៅប្រទេស ដែលផ្ទុយពីរដ្ឋាភិបាលកម្ពុជា បែរជាចាត់ទុកសកម្មជនជាអ្នកប្រឆាំងទៅវិញ។
អ្នកស្រីថ្លែងថា៖ «ការផ្តល់នូវគុណតម្លៃនេះ វាគួរតែកើតចេញពីរដ្ឋាភិបាលកម្ពុជាយើងផងដែរ ព្រោះវាជាផ្នែកមួយនៃកាតព្វកិច្ចរបស់រដ្ឋាភិបាលយើងដែលត្រូវទទួលស្គាល់ និងត្រូវផ្តល់នូវកិច្ចគាំពារចាំបាច់ដល់ពលរដ្ឋសកម្ម ដែលហ៊ានក្នុងការចេញមុខ ដែលហ៊ានក្នុងការការពារនូវស្មារតីរដ្ឋធម្មនុញ្ញអីជាដើមហ្នឹង»។
អ្នកស្រីបន្ថែមថា ការណ៍ដែលរដ្ឋាភិបាលចាត់ទុកសកម្មជនជាឆ្អឹងទទឹងកគឺផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិដែលកម្ពុជាកំពុងមាន។
អ្នកស្រីប្រាប់វីអូអេថា៖ «ជាការជាក់ស្តែង វាផ្ទុយពីបទដ្ឋានដែលយើងមានចែងក្នុងច្បាប់ជាតិ និងការទទួលស្គាល់នូវលិខិតុប្បករណ៍អន្តរជាតិរបស់យើងគឺយើងបែរជាដៅមុខសញ្ញាចំពោះសកម្មជន។ សកម្មជនបែរជាត្រូវរងការយាយីគ្រប់រូបភាព ទាំងពេលខ្លះមានការគំរាមកំហែងដល់សុវត្ថិភាពរាងកាយផង ឬក៏មានការប្រឈមនូវផ្លូវច្បាប់ ឬក៏គំរាមជាពាក្យសម្តីអីជាដើម ដែលទាំងអស់នេះមិនគួរកើតមាននោះទេ»។
កាលពីខែមករា ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅតុលាការពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីនាងបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិកជាច្រើនរយនាក់ចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក ដែលត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការផ្តល់ពានរង្វាន់ទៅកញ្ញាឈឹម ស៊ីថរមិនអាចធ្វើឱ្យមានឥទ្ធិពលណាមួយដល់ការអនុវត្តច្បាប់របស់កម្ពុជានោះទេ។
លោកបញ្ជាក់ថា៖ «ការផ្តល់ពានគឺជាសិទ្ធិ ការសម្រេចរបស់គេទេ។ គេអាចមានរបៀបវារៈនយោបាយរបស់គេនៅពីក្រោយហ្នឹង។ ក៏ប៉ុន្តែសម្រាប់កម្ពុជា យន្តការច្បាប់យើងអត់ចំណុះទៅនឹងបរទេសណាមួយទេ។ អ្នកណាក៏ដោយឱ្យតែបំពានច្បាប់ ហើយមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ អាហ្នឹងគឺត្រូវប្រឈមមុខ និងទទួលខុសត្រូវតាមផ្លូវច្បាប់»។
គិតត្រឹមថ្ងៃពុធនេះ រយៈពេលជាង១០សប្តាហ៍ហើយដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកញ្ញាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាបានត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ។ តុលាការបានចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌនៃការបានស្ថិតនៅក្រៅឃុំ ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថា ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញាមិនបានទទួលការជូនដំណឹងពីតុលាការអំពីបម្រាមការធ្វើដំណើរចេញក្រៅប្រទេសនោះទេ៕
I do not know why that no brainer can not even think . why the US give noble peace price to the person that HUN SEN jailing . if they have brain just a bit they can understanding about it . sorry every one because of the ugly evil monster killer used to murder Cambodian that why he keep doing it. but no matter what for so many time that this monster go over the red line if there is any CHINA satellite the US will take that one eye out of him