លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹកនាំ​ដែល​មាន​កេរដំណែល​ខាង​បំផ្លាញ និង​បំបែក​បំបាក់​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2023.02.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹកនាំ​ដែល​មាន​កេរដំណែល​ខាង​បំផ្លាញ និង​បំបែក​បំបាក់​ជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា ជា​បុរស​ខ្លាំង។ លោក​ជា​បុរស​ខ្លាំង​នេះ មិន​មែន​ជា​មេដឹកនាំ​ខ្លាំង​ពូកែ​ខាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​មាន​សេចក្ដី​សុខ​សន្តិភាព​ពិត​ប្រាកដ​ឡើយ។

លោក ហ៊ុន សែន បាន​ដឹកនាំ​កម្ពុជា​រយៈ​ពេល​ជិត ៤០ឆ្នាំ​មក​នេះ បាន​បន្សល់​នូវ​កេរដំណែល​ជា​ច្រើន សម្រាប់​ប្រជាពលរដ្ឋ​ចងចាំ និង​មិន​អាច​បំភ្លេច​បាន។

តើ កេរដំណែល​របស់​លោក ហ៊ុន សែន​ ដែល​បន្សល់​ទុក​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ មាន​អ្វី​ខ្លះ?

ក្នុង​នាម​ជា​អ្នកដឹកនាំ​ប្រទេស​យូរ​ជាងគេ​មួយ​រូប​នៅ​កម្ពុជា ប្រាកដ​ណាស់​ លោក​ ហ៊ុន សែន ​អាច​នឹង​ត្រូវ​ប្រវត្តិសាស្រ្ត​កម្ពុជា​ចារទុក​ថា​ បាន​បន្សល់​កេរដំណែល​ជា​ច្រើន មាន​ទាំង​ល្អ និង​អាក្រក់។

តែ​ទោះជា​យ៉ាង​ណា​ ក្រុម​អ្នកវិភាគ​ មើល​ឃើញ​ថា កេរដំណែល​ល្អ​របស់​លោក​ ហ៊ុន សែន មាន​ចំនួន​តិច​ជាង​អាក្រក់ នៅ​ក្នុង​ការ​ដឹកនាំ​របស់​លោក​ជិត ៤០ឆ្នាំ​មក​នេះ។

អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក បណ្ឌិត សូ ណារ៉ូ មាន​ប្រសាសន៍​ថា កេរដំណែល​ល្អ ដែល​លេច​ធ្លោ​របស់​លោក​ ហ៊ុន សែន គឺ​លោក​ចូល​រួម​ចរចា​រវាង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម មុន​នឹង​​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម ដែល​ធ្វើឲ្យ​​ឯកភាព​ទឹកដី.

បណ្ឌិត សូ ណារ៉ូ៖ «ខ្មែរ​យើង​ធ្លាប់​បែក​បាក់​ទឹកដី​ ដោយសារ​​មនោគម​វិទ្យា​ ដោយសារ​សង្គ្រាម​​ ដោយ​ការ​​កាប់​សម្លាប់​រវាង​ខ្មែរ​និង​ខ្មែរ​ ធ្វើ​ឲ្យ​ទឹក​ដី​ភូមិ​​សាស្ត្រ​ត្រូវ​បែក​ខ្ញែក​ ទៅតាម​ការ​កាន់​កាប់​តំបន់​នីមួយៗ។​ ដូច្នេះ​ ការ​បង្រួបបង្រួម​ទឹកដី​នេះ ជា​ស្នាដៃ​វិជ្ជមាន​របស់​លោក ហ៊ុន សែន»

ទោះបី​ជា លោក ហ៊ុន សែន ជា​តួអង្គ​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឈុត​ឆាក​កម្ពុជា​រវាង​ក្រុម​ជម្លោះ​ខ្មែរ​ទាំង​បួន​ក្រុម មាន​ក្រុម​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) របស់​លោកតា សឺន សាន ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ (DK) របស់​លោក ខៀវ សំផន ក្រុម​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) របស់​សម្ដេច​ឪ និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (PRK) របស់​លោក ហ៊ុន សែន ក្ដី បើ​ពិនិត្យ​ឱ្យ​ដិតដល់ ការ​ចរចា​រវាង​ភាគី​ជម្លោះ​ទាំង​បួន​ក្រុម​នៅ​ពេល​នោះ មួយ​ផ្នែក​ធំ​កើត​ឡើង​ពី​ការ​ដួល​រលំ​នៃ​របប​កុម្មុយនិស្ត ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​កុម្មុយនិស្ត​ដឹកនាំ​ដោយ​សហភាព​សូវៀត និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត និង​ប្លុក​សេរី ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ឯណោះ​ទៅ​វិញ​ទេ។

ដោយ​ពេល​នោះ​ សហភាព​សូវៀត ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ អតីត​ប្រធានាធិបតី​សហភាព​សូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បាន​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​លោក​សេរី ហើយ​ដូរ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់​ការ​ អោយ​ទៅ​ជា​បែប​សេរី​ពហុ​បក្ស​តាម​លោក​ខាង​លិច​វិញ។

ស្ថិត​ក្នុង​របត់​ចរន្ត​នយោបាយ​ថ្មី​នេះ​ សហភាព​សូវៀត​ ក៏​គ្មាន​ហេតុ​ផល​អ្វី​នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា​ និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ដល់​កងទ័ព​វៀតណាម​ ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «ជា​បង​ប្អូន» ក្នុង​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នោះ​ ដែល​ប្រឈម​មុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាង​លិច​ស្រាប់​ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​បោះ​បង់​ចោល​ពី​ប្រទេស​រៀម​ច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់​ផ្ដើម​ស្រវេស្រវា​ដោះ​អាវ​ចាស់​ផ្លាស់​រក​អាវ​ថ្មី​ លៃ​លក​រក​យន្តការ​បន្ទាន់​មួយ ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​ និង​ដើម្បី​កាន់​កាប់​កម្ពុជា ជា​បន្ត​ទៅ​ទៀត។

អ្វី​ដែល​លោក ហ៊ុន សែន តែងតែ​អួត​ថា​​ជា​កេរដំណែល​​ប្រវត្តិសាស្ត្រ​ របស់​លោក​សំខាន់​មួយ​ទៀត​នោះ​ គឺ​ការ​ស្វះស្វែង​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ក៏​ប៉ុន្តែ​បណ្ឌិត សូ ណារ៉ូ អះអាង​ថា​តាមពិត លោក ហ៊ុន សែន បាន​បំផ្លាញ​កេរដំណែល​នេះ​ទៅ​វិញ។ លោក​បន្ថែម​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បន្សល់​កេរដំណែល អាក្រក់​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ឈឺចាប់ ហើយ​ពលរដ្ឋ​ក្រីក្រ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន។

លោក សូ ណារ៉ូ៖ «អ៊ីចឹង​ស្នាដៃ​វិជ្ជមាន​របស់​គាត់​ហ្នឹង ក៏​ទទួល​រង​នូវ​ស្នាដៃ​អវិជ្ជមាន​ដោយ​សង្គម​អយុត្តិធម៌ សង្គម​ពោរពេញ​ដោយ​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ប្រព័ន្ធ​អេកូឡូជី ប្រព័ន្ធ​អយុត្តិធម៌​សង្គម អសីលធម៌​សង្គម​លាយឡំ​នឹង​អំពើ​ឧក្រិដ្ឋ និង​អំពើ​រំលោភ​សិទ្ធិមនុស្ស»

ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​វិញ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ អន្តរជាតិ​ ជា​ច្រើន​បាន​រក​ឃើញ​ថា កម្ពុជា​មិន​បាន​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ប្រជាពលរដ្ឋ​ជា​ច្រើន​រក​ព្រឹក​ខ្វះ ល្ងាច និង​គ្មាន​ម្ហូប​អាហារ​គ្រប់គ្រាន់។​ ក្រៅ​ពី​នេះ ក៏​មាន​ពលរដ្ឋ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ដែរ។

ទាក់​ទង​នឹង​​បញ្ហា​នេះ​ អ្នកវិភាគ​នយោបាយ​ លោក គឹម​ សុខ បាន​លើក​ឡើង​ថា​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន ​បាន​បន្សល់​មរតក​អាក្រក់​ជាច្រើន​ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ រង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន។

លោក គឹម សុខ៖ «គេ​វាស់​ស្តង់ដារ ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ​ បាន​ន័យ​ថា គេ​វាស់​លើ​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់។ តែ​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​សព្វ​ថ្ងៃនេះ​ នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។ អ្នក​រង​គ្រោះ​ភាគ​ច្រើន​លើស​លុប​ អ្នក​ខ្លះ​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ បន្តិចបន្តួច អ្នក​ខ្លះ​ទៀត នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ បាន​ន័យ​ថា ពួក​គេ​អាច​ធ្លាក់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ»

របាយការណ៍​អង្គការ​យូនីសេហ្វ (UNICEF) កាល​ពី​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា កុមារ​ខ្មែរ​ប្រមាណ ២៨ម៉ឺន​នាក់ នៅ​តាម​សាលារៀន​ចំនួន​ជាង ១​ពាន់​កន្លែង ខកខាន​ពុំ​បាន​ទទួល​អាហារូបត្ថម្ភ។ ក្រសួង​អប់រំ​វិញ ធ្លាប់​រក​ឃើញ​ដែរ​ថា កុមារ​ប្រមាណ ៤០% បរិភោគ​អាហារ​ប្រចាំថ្ងៃ​តិច​ជាង​មុន បើ​ប្រៀប​ធៀប​នៅមុន​ពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

រីឯ​ធនាគារ​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពីចុងឆ្នាំ២០២២ ថា ប្រជាពលរដ្ឋ​កម្ពុជា​ជិត​កន្លះ​លាន​នាក់ (៤៦០.០០០) បន្ថែម​ទៀត ​បាន​ធ្លាក់ខ្លួន​ក្រីក្រ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ អង្គការ​លីកាដូ (LICADHO) និង​អង្គការ​សមធម៌​កម្ពុជា សហការ​ជាមួយ​នឹង​អង្គការ ហ្វីអាន (FIAN) ប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចេញ​ផ្សាយ​របាយការណ៍​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៦ម៉ឺន​នាក់ (១៦៧.០០០នាក់) កំពុង​លក់​ដី ដើម្បី​បង់​សង​កម្ចី​ឥណទាន​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ខ្ចី​ប្រាក់​ជា​ច្រើន​បាន​រង​គ្រោះ​ពី​ការ​រំលោភ​លើ​សិទ្ធិមនុស្ស ហើយ​ពួក​គេ​ទាំង​នោះ​ជា​ញឹកញាប់​ត្រូវ​កាត់​បន្ថយ​បរិភោគ​អាហារ និង​​ឲ្យ​កូនៗ ឈប់​រៀន ដោយ​បង្ខំ​ឱ្យ​ទៅ​ធ្វើការ​ ដើម្បី​រក​ប្រាក់​មក​សង​បំណុល​ធនាគារ។

ទាក់​ទង​នឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ គ្មាន​អ្វី​គួរ​អោយ​សង្ស័យ​ឡើយ កូន​ប្រុស​ច្បង​របស់​លោក ដែល​ត្រូវ​ឪពុក​កំពុង​ផ្គូផ្គង​ឱ្យ​ស្នង​តំណែង​ជំនួស​ផង​នោះ អះអាង​ថា​ឪពុក​របស់​លោក បន្សល់​នូវ​កេរដំណែល​រាប់​មិន​អស់។ តែ​អ្វី​ដែល​លោក​ទើប​អះអាង​ប្រាប់​អ្នក​ការ​ទូត​អាម៉េរិកាំង​នា​ពេល​ថ្មីៗ នេះ គឺ​ការ​កែប្រែ​កោះ​ពេជ្រ ដែល​ជា​អតីត​ភូមិ​នេសាទ​ដ៏​ស្រស់​បំព្រង​នៅ​ទល់​មុខ​ព្រះបរមរាជវាំង​នោះ ឱ្យ​ក្លាយ​ជា​ទីតាំង​ពាណិជ្ជកម្ម និង​ទីតាំង​សម្រាប់​វណ្ណៈ​អ្នក​ដឹកនាំ និង​បក្ខ​ពួក​ភាគ​ច្រើន ទៅ​បង្អួត​សម្ញែង​ទ្រព្យ និង​ការ​កកស្ទះ​ចរាចរ​ពេញ​ក្រុង។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​បាន​ប្រាប់​គាត់​ថា ឯកឧត្ដម​មុន​នឹង​ខ្ញុំ​ឆ្លើយ សូម​ឯកឧត្ដម​មើល​ខ្លួន​ឯង។ ឥឡូវ​នេះ​ឯកឧត្ដម​កំពុងតែ​អង្គុយ​នៅ​ក្នុង​អូតែល ១០ជាន់​មាន​ម៉ាស៊ីន​ត្រជាក់។ ឯកឧត្ដម កំពុង​មើល​ទៅ​ខាង​ណោះ ទន្លេ​បាសាក់​របស់​យើង កោះ​ពេជ្រ​រីក​ស្គុះស្គាយ កន្លែង​នោះ ដែល​ធ្លាប់​តែ​ដាំ​ត្រសក់​នៅ​កន្លែង​នោះ។ នៅ​ខាង​មុខ​នេះ មាន ផ្សារ​អ៊ីអន​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​មក​វិនិយោគ​នៅ​យើង។ ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​នាក់ បាន​ការងារ​ធ្វើ​នៅ​ហ្នឹង។ ឯកឧត្ដម​ងាក​ទៅ​ខាង​នោះ មើល​ឡាន កកកុញ​ស្ទះ​ចរាចរ ឡាន​ជិះ​ដោយ គ្មាន​ការ​ភិតភ័យ ហ្នឹងហើយ ជា​កេរដំណែល​របស់​សម្ដេច​តេជោ»

លោក ហ៊ុន ម៉ាណែត ហាក់​មាន​មោទនភាព​ចំពោះ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​កោះ​ពេជ្រ​របស់​ក្រុម ហ៊ុន​ លោក ពង្ស ខៀវសែ ដែល​ជា​ឧកញ៉ា​សិន្ទ​នឹង​ឪពុក​របស់​លោក។​ ក្រុមហ៊ុន​មួយ​នេះ​ ដែល​មាន​លោក ហ៊ុន សែន កាង​នៅ​ពី​ក្រោយ បាន​ចាក់​ដី​លុប​ទន្លេ​ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី​តាម​អំពើ​ចិត្ត​ ដើម្បី​ធ្វើជា​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ឯកជន​ផ្ទាល់ខ្លួន។ បន្ថែម​ពី​នេះ របប​របស់​លោក ហ៊ុន សែន អភិវឌ្ឍ​កន្លែងណា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទឹក​ភ្នែក​នៅ​កន្លែង​នោះ។ នៅ​មិន​ឆ្ងាយ ពី​កោះ​ពេជ្រ​ប៉ុន្មាន​ទេ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​ក្រហម និង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​យក​ដី​អភិវឌ្ឍន៍។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ អស់សំណើច ចំពោះ​ការ​អួតអាង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ។ លោក គឹម សុខ អះអាង​ថា ការ​រីកចម្រើន​អគារ​ និង​ការ​កើន​ឡើង​នៃ​ចំនួន​រថយន្ត​នេះ​ មិន​អាច​បញ្ជាក់​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​ឡើយ។ លោក​បន្ថែម​ថា អគារ​ខ្ពស់ៗ និង​រថយន្ត​ទំនើបៗ ពាសពេញ​ទីក្រុង​នោះ សុទ្ធសឹងតែ​ជា​កម្មសិទ្ធិ​របស់​ក្រុម មន្ត្រី​គ្រាក់ៗ​ប្រព្រឹត្តិ​អំពើពុករលួយ​ និង​ជា​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​បក្ខពួក​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក គឹម សុខ៖ «គេ​មិន​វាស់​ស្តង់ដារ​ជីវភាព​ប្រជាពលរដ្ឋ​ទៅ​នឹង​កម្ពស់​អគារ​នោះ​ទេ។ អគារ​ខ្ពស់ៗ ទាំង នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ឧកញ៉ា ដែល​ជា​ទ្រព្យ​សម្បត្តិ​បក្ខ​ពួក​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត។ រីឯ​រថយន្ត​ដែល​កកស្ទះ​នោះ មាន​រថយន្ត​ទំនើបៗ ដែល​មន្ត្រី​នៅ​ក្នុង​របប​លោក ហ៊ុន សែន បាន​លុយ​ពី​ការ​លក់​ជាតិ ប្រព្រឹត្តិ​អំពើ​ពុករលួយ យក​លុយ​ទិញ​រថយន្ត​ទំនើបៗ ទាំង​នោះ។ វា​មិនមែន កម្ពុជា​មាន​រោងចក្រ​ផលិត​រថយន្ត​ខ្លួន​ឯង​ឯ​ណា? “

រីឯ​ការ​អភិវឌ្ឍ​ជាតិ​វិញ លោក ហ៊ុន សែន ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​បរទេស​ជា​ខ្នង​បង្អែក ពុំ​មែន​លោក​ជា​មេ​ដឹកនំា​ឆ្លាត​ខាង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឡើយ។ របប​របស់​លោក​បាន​ខ្ចី​បំណុល​បរទេស​ ជិត ៣ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នំាៗ ដើម្បី​បង្គ្រប់​ចំនួន​ថវិកាជាតិ។ របាយការណ៍​របស់​អង្គការ​តម្លាភាព​​ថា​ មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជិត ១០ពាន់​លាន​ដុល្លារ​អាមេរិក​។ នៅ​ក្នុង​នោះ​កម្ពុជា​ជំពាក់​មហា​អំណាច​កុម្មុយនិស្ត​ចិន​ជាង ៤២ភាគ​រយ ដែល​ជា​ចំនួន​ខ្ពស់​ច្រើន​ជាងគេ​ នៃ​បំណុល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស។

ក្រៅពី​លោក ហ៊ុន សែន បន្សល់​កេរដំណែល​ជំពាក់​បំណុល​បរទេស​នោះ នរណា​ក៏​ដឹង​ដែរ​ថា​ លោក​ ហ៊ុន សែន​ ជា​បុរស​ខ្លាំង​ជាប់​លេខ​មួយ ខាង​បំបែក​បំបាក់​ជាតិ ​រំលាយ​ដៃ​គូ​ប្រកួត​ ​ រំលោភ​សិទ្ធិ​មនុស្ស បង្កើត​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម អំពើ​ពុក​រលួយ​ និង​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ជា​ដើម។

លោក ហ៊ុន សែន បាន​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​បរទេស​បំផ្លាញ​ធនធាន​ធម្មជាតិ​ ព្រៃឈើ​ និង​ធនធាន​រ៉ែ​ ក្រោម​រូបភាព​ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។ ចាប់តាំង​ពីដើម​ទសវត្សរ៍​ទី៩០មក លោក ហ៊ុន សែន បាន​បង្កើន​ការ​ពុះ​ច្រៀក​ក្រឡាផ្ទៃ​ប្រទេស​កម្ពុជា​ជា​ចម្រៀកៗ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​កម្ពុជា និង​បរទេស ក្រោម​រូបភាព​ជា​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ។

ទិន្នន័យរបស់អង្គការលីកាដូ ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​កាល​ពី​ឆ្នាំ២០២០ កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សរុប​ជិត ៣០០កន្លែង (២៩៧កន្លែង) ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ស្មើនឹង​ទំហំ​ជាង ២លាន ១សែន​ហិកតារ (២.១៦៦.៦៧២ហិកតារ) ឬ​ជាង ២ម៉ឺន ១ពាន់​គីឡូម៉ែត្រ​ការ៉េ (២១.៦៦៦គីឡូ​ម៉ែត្រ​ការ៉េ)។ ចំនួន​នេះ​ស្មើនឹង​ប្រមាណ ១២ភាគ​រយ​នៃ​ក្រឡាផ្ទៃ​ប្រទេស​កម្ពុជា​ទាំង​មូល។

លើស​ពី​នេះ​ទៀត ជា​ការ​កត់​សម្គាល់​លោក ហ៊ុន សែន ខុស​ពី​មេ​ដឹកនាំ​ពិភពលោក​ដទៃ​ទៀត​ដែរ។ លោក​យក​ពលរដ្ឋ​ខ្លួនឯង ធ្វើ​ជា​សត្រូវ។ លោក​ហ៊ាន​និយាយ​ទាំង​មិន​ញញើត​ច្បាប់​អ្វី​ឡើយ​ថា លោក​សោកស្ដាយ ដែល​មិន​បាន​សម្លាប់​កូដករ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ២០១៤។ បើ​លោក​ដឹង​ថា អ្នក​ទាំង​នោះ មាន​បំណង​ចង់​ផ្ដួល​រលំ​របប​របស់​លោក ទោះ​ជា​ត្រូវ​សម្លាប់​មនុស្ស ១០០ ឬ ២០០នាក់ ក៏​លោក​មិន​ស្ដាយ​ដែរ។

លោក ហ៊ុន សែន ក៏​ជា​មេ​ដឹកនាំ ពូកែ​ខាង​បំបែកបំបាក់​ជាតិ​ដែរ។ លោក​បាន​បង្កើត​ឲ្យ​មាន​សុខ​សន្តិភាព សម្រាប់​ក្រុម​បក្ខ​ពួក​ខ្លួន អាច​រស់នៅ​ក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ រីឯ​ក្រុម​អ្នក​ប្រឆាំង អ្នក​រិះគន់​មួយ​ចំនួន ត្រូវ​ព្រាត់​ប្រាស់​ប្រពន្ធ​កូន ឬ​ជាប់​ពន្ធនាគារ។ គ្រួសារ​ពួក​គេ​មួយ​ចំនួន​បាន​ស្លាប់​ចោល​ស្វាមី​នៅ​ក្នុង​ពន្ធនាគារ ទាំង​ឈឺចាប់ និង​អយុត្តិធម៌។ អ្នក​ខ្លះ​ទៀត ត្រូវ​បង្ខំ​ចិត្ត​រត់ចោលស្រុក ដើម្បី​សុវត្ថិភាព​ជា​ដើម។

ម្យ៉ាងវិញទៀត ពលរដ្ឋ​ខ្មែរ​មិន​អាច​ឈឺ​ឆ្អាល ពី​បញ្ហា​ព្រំដែន ឬ​និយាយ​ថា វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​បាន​ឡើយ។ មិន​ថា​មេ​បក្ស​ប្រឆាំង ឬ​សកម្មជន​ព្រំដែន​នោះ​ទេ លោក ហ៊ុន សែន ចាប់​ដាក់​គុក​ទាំង​អស់​ឥត​រើស​មុខ។ ទន្ទឹម​នឹង​នេះ លោក ក៏​បើក​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម និង​ចិន ចូល​មក​រស់​នៅ​កម្ពុជា ​យ៉ាង​សុខសាន្ត​ថែម​ទៀត​ផង។

ក្រៅ​ពី​ការ​វាយ​ខ្នោះ ចាប់ចង​មនុស្ស​ដាក់​គុក​នោះ គឺ​ការ​បាញ់​សម្លាប់។ របប​ដឹកនាំ​របស់​លោក ហ៊ុន​​ សែន មិន​ញញើត​ដៃ​ក្នុង​ការ​បាញ់​សម្លាប់ «អ្នក​កាសែត ព្រះសង្ឃ សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី មេ​ដឹកនាំ​សហជីព លោក ជា វិជ្ជា និង​ករណី​ចុងក្រោយ បាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត កែម ឡី» ជាដើម។

បញ្ហា​​ទាំង​អស់នេះ របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch បាន​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ថា «ជា​មេ​ដឹកនាំ​បាត​ដៃ​កខ្វក់» ដែល​ជា​កេរដំណែល​ចារ​ទុក​ជា​ប្រវត្តិ​សាស្ត្រ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ៕

What Next?

Related Articles

9 Responses to "លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹកនាំ​ដែល​មាន​កេរដំណែល​ខាង​បំផ្លាញ និង​បំបែក​បំបាក់​ជាតិ"

  1. Anonymous says:

    every one should think about why this country called >>KAM POUCH CHEA these three word it mean every thing that has happen in this nation . Cambodia we knew is the same as the other nation who used to leaded by Royal family just like Thailand . Cambodian have been leaded by King NORODAM SIHANOU witch all Cambodian said they was safe in their own home’s land . in 1970 the communist policy have been interfering from Vietnam and China both of them trying to put colonel in this thorn’s nation . the most dangerous was Vietnamese communist who having policy to reunited two country as UNITED ENDOCHEN that leader by Vietnamese communist party . after all we Cambodian was fighting each other just for communist nation that wanted to be a super power nation on art . please remembers HUN SEN is just a slave who willing to destroy his own nation in trade of powers . HUN SEN is KBOTH CHEATH that is no though abut it

  2. Tauch Choeun says:

    ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានឆ្លងកាត់របបនរកអវចីខ្មែរក្រហមដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់យ៉ាងឈឺចាប់ខ្លោចផ្សារ បើក្រទ្បេកម់លទៅអតីតកាលមហាអំណាចមួយចំនួន ប្រទេសពាក់ព័ន្ឋដែលនៅជិតខាងនិងនៅឆ្ងាយបានសម្លាប់ពលរដ្ឋខ្មែរដោយផ្ទាល់ឬដោយប្រយោលរាប់លាននាក់តាមរយៈការគាំទ្រផ្នែកនយោបាយ ផ្នែកយោធា ។រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានទេវតា មានឬទ្ឋិបារមីជូនពរជ័យ ប្រជាពលរដ្ឋខ្មែររាប់លានគ្រួសារដែលមានជីវិតរស់នៅបានចាកផុតអំពីរបបនរកអវចីបានអបអរសាទរជូនពរដល់រដ្ឋភិបាលបច្ចុប្បន្នដែលបានតស៊ូយ៉ាងប្តូរផ្តាច់ការពារបូរណភាពទឹកដី បង្កើតសន្តិភាព ការអភិវឌ្ឍន៌សង្គមសេដ្ឋកិច្ច ដែលក្នុងរយៈពេល៥០០ឆ្នាំនេះដែលមានសង្គ្រាមជាប់រហូត។រដ្ឋាភិបាលបានជំនះឩបសគ្គគ្រប់បែបយ៉ាងដែលជាហានិភ័យសង្គមសេដ្ឋកិច្ចដែលប្រទេសលើកលោកនេះសូម្បីប្រទេសអ្នកមានដូចជាសហរដ្ឋអាមេរិក
    អង់គ្លេស បារំាំង។ល។ក៌មានបញ្ហាដែរ អ្នកគ្មានការងារធ្វើ ប្រព័ន្ឋក្រុមម៉ាហ្វីយ៉ា​ ការរត់ពន្ឋគ្រឿងញៀន ល្បែងស៊ីសង។ល។ ដែលជាដំបៅសង្គមរបស់មនុស្សជាតិដែលជាសមិនរួច ។ដំបៅនយោបាយដែលបង្កើតទ្បើងដៅយមនុស្សអគតិ បំរើឆន្ទះនយោបាយថោកទាបរបស់ខ្លួនឬបំរើនយោបាយបរទេសដែលជាឩបសគ្គមិនមានភាពទ្បូស៊ីក(logical , justification Reasons)មិនត្រូវបានអនុគ្រោះទេឬត្រូវវិនាសផុតពូជព្រោះជាច្បាប់ធម្មជាតិដែលជាការត្រាស់ដឹងរបស់ព្រះសម្មសាពុទ្ឋលោកប្រៀនប្រដៅថាការប្រព្រឹត្តអកុសលកម្មនិងទទួលផលទៅតាមកម្រិត។សង្ឈឹមថាពួបិសាចនយោបាយទទួលបានការយល់ដឹងរួចរៀបចំនយោបាយប្រឆាំងទៅតាមរបៀបវិទ្យាសាស្រ្ត (political science) ដែលធ្វើឳ្យពួកគេក្លាយទៅជាដៃឬគុរប្រកួយតប្រកបដោយភាពថ្លៃថ្នូរហ់យកាពារខ្លួនពីការចុះនរកជារៀងរហូត។

  3. Anonymous says:

    whatever that is your opinion but most Cambodian can see what was going on during SDACH PEAL >> HUN NAL, HENG SAMRIN . the old Cambodian word said >>you can not take a small leaf to cover the dead elephant . please take a look from 1979 up till now what was wrong the main reason is the unity of this nation is broken a part because of the leader that came from communist Vietnam who still think Cambodia is their land . PARIS peace agreement was the main gold to make Cambodian out of UNITED ENDOCHEN of communist Vietnam but so sad HUN SEN witch used to be a Khmer Rue leader hidden in jungle of CRATIE , STENGTREANG. he was a pure Vietcong slave who only need powers to be the top leader among all Khmer communist . please take a look how do we lost our land to communist Vietnam right now . did HUN SEN be fair to all Cambodian the reason it was not even some Cambodian wanted to go to see those new border post HUN SEN punishing them . my question is do you see what I see >> I admire there is some improvement like road, tall building in the capital , all those road was came from landing money and the tall building is not all belonging to Cambodian mostly HUN SEN sell our land to CHENIES millionaire and a few HUN SEN’s corrupted leadership . after all Cambodia that I know is just about over that will never coming back if all Cambodian not rising up to take their own nation from those communist China and Vietnam

  4. @Tauch Choeun.. I too, had lived through that killing field regime. I’ve lost many relatives due to this cruel regime. The current government/regime is not different from the Pol Pot’s regime rather I find it more cruel than the previous one. You must be blind or naive not to see what Hun Sen has been doing since he became the Vietnamese poppet. សូមលោកកុំរស់នៅដូចជាសត្វកង្កែបមួយក្បាលដែលក្នុងអណ្ដូងគ្មានឃើញអ្វីក្រៅតែពីដំពពកហើរលើក្បាលតែបុណ្ណោះ។ Every country have theirs’ problems, and I agreed. ហ៊ុនសែន ដែលគិតពីសុខទុក្ខរបស់ប្រជារាសខ្មែរទេ ក្រៅតែពីរុគរួនដល់ពួកគាត់។ តើហ៊ុនសែន ចេះការពារសម្បតិធមជាតិទេ ក្រៅតែពីកាប់បំផ្លាញនិងលក់កេរិមរតករបស់ជាតិ ( នេះក៏ជាប់ឈ្មោះថាក្បរ់ជាតិរួចទៅហើយ )។ តើហ៊ុនសែន ចេះរកថវិការដើម្បីចូលជាតិទេ ក្រៅតែលូនក្បាលលើកដៃសំពះទៅខ្ចីលុយបរទេសមកទុកក្នុងហោបៅរបស់ខ្លួន។ តើហ៊ុនសែន ចេះបង្រូបបង្រួមជាតិទេ ក្រៅតែដើរចាប់គេឯងដាក់គុកនិងបំបិទសិទ្ធសេរីភាពរបស់គេ ពេលណាដែលហ៊ុនសែនឃើញគេមានប្រៀបជាងខ្លួន។ ហ៊ិនសែននេះគឹជាមេដឹកនាំដ៏កំសាកនិងល្ងង់បំផុតហើយហ៊ុនសែនគឺ ជាមេដឹកនាំល្មោភអំណាចនិងឃោរឃៅផ្ដាច់ការនៅក្នុងប្រវតិ្តសាសរបស់ខ្មែរ។ HunSen does not care with everybody else except his family and his own people that willing to suck his balls like you Mr. Tauch Ney!

  5. @Tauch Choeun.. I too, had lived through that killing field regime. I’ve lost many relatives due to this cruel regime. The current government/regime is not different from the Pol Pot’s regime rather I find it more cruel than the previous one. You must be blind or naive not to see what Hun Sen has been doing since he became the Vietnamese poppet. សូមលោកកុំរស់នៅដូចជាសត្វកង្កែបមួយក្បាលដែលក្នុងអណ្ដូងគ្មានឃើញអ្វីក្រៅតែពីដំពពកហើរលើក្បាលតែបុណ្ណោះ។ Every country have theirs’ problems, and I agreed. ហ៊ុនសែន ដែលគិតពីសុខទុក្ខរបស់ប្រជារាសខ្មែរទេ ក្រៅតែពីរុគរួនដល់ពួកគាត់។ តើហ៊ុនសែន ចេះការពារសម្បតិធមជាតិទេ ក្រៅតែពីកាប់បំផ្លាញនិងលក់កេរិមរតករបស់ជាតិ ( នេះក៏ជាប់ឈ្មោះថាក្បរ់ជាតិរួចទៅហើយ )។ តើហ៊ុនសែន ចេះរកថវិការដើម្បីចូលជាតិទេ ក្រៅតែលូនក្បាលលើកដៃសំពះទៅខ្ចីលុយបរទេសមកទុកក្នុងហោបៅរបស់ខ្លួន។ តើហ៊ុនសែន ចេះបង្រូបបង្រួមជាតិទេ ក្រៅតែដើរចាប់គេឯងដាក់គុកនិងបំបិទសិទ្ធសេរីភាពរបស់គេ ពេលណាដែលហ៊ុនសែនឃើញគេមានប្រៀបជាងខ្លួន។ ហ៊ិនសែននេះគឹជាមេដឹកនាំដ៏កំសាកនិងល្ងង់បំផុតហើយហ៊ុនសែនគឺ ជាមេដឹកនាំល្មោភអំណាចនិងឃោរឃៅផ្ដាច់ការនៅក្នុងប្រវតិ្តសាសរបស់ខ្មែរ។ HunSen does not care with everybody else except his family and his own people that willing to suck his balls like you Mr. Tauch Choeun

  6. Tauch Choeun says:

    ឯងជាអ្នកកំសាកផុតលេខ(មិនបង្ហាញទាំងឈ្មោះផងអាកំសាក)មិនទទួលស្គាល់ការពិតហើយបៀមក្តអាស៊ីបំរើបរទេស ប្រវត្តិសាស្រ្តឳអាស៊ីច្រទ្បោងខាមជាទូតផងវាយស្រ្តីខ្មែរនៅមុខបរទេស ជាមនុស្សដែលក្រាស់ឃ្មឹកទៅដោយប្រពៃណីបិសាចសក្តិភូមិដែលទុកដាក់ជីវិតពលរដ្ឋមិនស្មើរបាទជើងទេ រួចហើយរត់ចូលបរទេសនៅព្រំដែនថៃបង្កសង្គ្រាមធ្វើឳ្យស្រុកខ្មែរធ្លាក់ចូលក្នុងសង្គ្រាមជាថ្មី។បើចេះប្រវត្តិសាស្រ្តគិតមើលថាតើ៤ឬ៥រយឆ្នាំ​មកនេះមានសន្តិភាពឬទេ ឬក៏អាស៊ីបង្កើតសន្តិភាព គ្រាន់តែត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុភ្លាមពុករលួយលក់តំណែងគយ កេងប្រវញ្ញគ្រប់បែបយ៉ាង ។ល។ ឯងគ្មានសមត្ថភាពពន្យល់ពីរបៀបគ្រប់គ្រងទេក្រៅពីជែរបញ្ចោនោះព្រោះឯងកំពុងបំរើកញ្ជះបរទេស(ប្រហែលប្រទេសយួនក៏មិនដឹង)។

  7. Anonymous says:

    please be a wear to the consequent that the democracy world will do to Cambodia due to the stubborn of HUN SEN not changing his policy be for election in 2023 . EBA..GSP.. is so much money to feed Cambodian but they can stop every thing completely and punishing HUN SEN leadership also . I know HUN SEN will never die of hunger but only those poor Cambodian . I tell you what Mr Tauch Choeun I’m not living around you guy ,fare away for so many years forty five years but my tear still come if I think about Cambodia . you should at lease believe some thing that some one said . please not trying to listen to one man who used to be a murder to lead this nation to the end . I have a clear view that if HUN SEN can put his family in CPP leadership Cambodia that I love will be over . I know 2023 election have to change if not CHINA and VEITNAM will do whatever they want . to bad so sad because of the war between RASSA and UKRAIN that make world community worry about world war three . right now all democracy nation they are watching still but they focus on the war the most . my warning to HUN SEN even if the world is too busies but they still keep an eye on you

  8. Anonymous says:

    Unbelievable’ some people see their leader are good but current leader (Hun Sen) not compromised , not respected Parish Accord ‘and did the coup 1997 killing a lot more khmer (don’t talk about pol-pot regime he was small commander and killed too) for his power ‘ and now we can see a lot growth of building but most are belong to corrupted people who lick hun sen assh ‘ . we stared from Zero ‘ we lost a lot of people’ we should live in better life but we have a mountain debt to china ‘ under Hun Sen regime ‘ How we gonna pay back ?? Why Mr Hun Sen not allow opposition to help and compromise?? Remember’ King Sihak nouk followed china then we can see the result 3 million people lost ‘ Now Hun Sen followed Si Hak nouk path ‘

  9. Anonymous says:

    after all I can see the person like Tauch Chouen still can not see what going on in Cambodia . too bad so sad every thing is showing so clearly that HUN SEN is KBOTH CHEATH , HUN SEN is a uneducated person among all world leaders. I mean even if you are not finish great nine you still can see HUN SEN is uneducated and a rough man, a killer, not suitable to be a leader . I just showing one or two reason than you can judge HUN SEN is a true KBOTH CHEATH person . let say Vietnamese leader was trying to put their people in Cambodia in big numbers like million of them after that the Vietnamese leader came to tell HUN SEN to taking care of their people . after HUN SEN said we are not just take care of them we will also gave some land for them and building the house for them also . in another clear massage not so long ago Vietnamese leader cam to Cambodia and tell HUN SEN to put their language in Cambodia school . is this clear enough for any Cambodian to see that HUN SEN was a Vietnamese poppet that did all kind of devastated in the past and the present time just to eliminate his own nation . KBOTH CHEATH indeed