កម្ពុជា-សង្គម
12/03/2023 – 07:50
ដោយ៖ សាំ ឧត្តម
RFI

ឈើដែលត្រូវបានគេអារ © Internet
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំឱ្យអតីតក្រុមសកម្មជនចលនាមាតាធម្មជាតិដែលប្រកាសបំបែកខ្លួននាពេលកន្លងទៅ ឱ្យធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល ដើម្បីការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ពិសេសតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុង។ ការជំរុញពីលោក ហ៊ុន សែននេះ ធ្វើឡើងតាមរយៈការខលវីដេអូជាមួយក្រុមសកម្មជនទាំងនោះ ដែលកំពុងមានវត្តមានក្នុងតំបន់ជីផាត នៃខេត្តកោះកុងស្រាប់។ បើតាមលោក ហ៊ុន សែន ការធ្វើការជាមួយរដ្ឋាភិបាលផ្ទាល់ ដើម្បីការពារធនធានធម្មជាតិ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាជាងឈរធ្វើបាតុកម្ម។
តាមរយៈវីដេអូដែលផ្សាយដោយអង្គភាពសារព័ត៌មានសិ្នតនឹងរដ្ឋាភិបាលគឺថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអះអាងថា ដើម្បីឱ្យកិច្ចការពារធនធានធម្មជាតិបានល្អប្រសើរ គឺត្រូវយកខ្មែរធ្វើការជាមួយខ្មែរ ជាជាងយកបរទេសមកធ្វើការជាមួយខ្មែរ ហើយគួររួមគ្នាធ្វើការជាមួយរដ្ឋាភិបាលប្រសើរជាងនៅឈរប្រឆាំងនឹងរដ្ឋាភិបាល។
លោកនាយករដ្ឋមន្រី្តបន្តថា រឿងនេះមិនអាចទៅរួចឡើយ បើអ្នកប្រឆាំងមិនចូលរួមធ្វើការជាមួយរដ្ឋាភិបាល ហើយបន្តធ្វើបាតុកម្ម និងជំទាស់ ខណៈពេលកន្លងមកលោក ហ៊ុន សែនកត់សម្គាល់ថា រដ្ឋាភិបាលនៅឈរម្ខាង និងក្រុមសកម្មជនបរិស្ថាននៅឈរម្ខាង។
ជុំវិញរឿងនេះ សកម្មជនបរិស្ថានទាំងចលនាមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀត បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ប៉ុន្តែពួកគេសង្ឃឹមថា រដ្ឋាភិបាលនឹងសកម្មជនដែលមាននិន្នាការគាំទ្រជាមួយរដ្ឋាភិបាលអាចទប់ស្កាត់បញ្ហាកាប់បំផ្លាញព្រៃឈើ និងចាប់ជនល្មើសដើម្បីផលប្រយោជន៍ជាតិ។ ខណៈពួកគេអះអាងថា នឹងបន្តសកម្មភាពការពារធនធានធម្មជាតិដដែល បើទោះបីមិនមានការគាំទ្រពីរដ្ឋាភិបាលក្តី។
តែយ៉ាងណា នាពេលកន្លងមក លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៍មកលើសកម្មជនបរិស្ថានថា ជាក្រុមប្រឆាំង ក្រុមខុសច្បាប់ ឬជាក្រុមបម្រើផលប្រយោជន៍ជូនបរទេសបន្តទៀត។ ប៉ុន្តែ រដ្ឋាភិបាលគួរចាត់ទុកសកម្មភាពរបស់សកម្មជនបរិស្ថានជាភ្នែកជាច្រមុះរបស់រដ្ឋាភិបាល ទើបជារឿងត្រឹមត្រូវ។ ហើយសកម្មជនដែលមានបម្រាមពីតុលាការរូបនេះ បានលើកឡើងទៀតថា ការដែលលោកនិងសកម្មជនបរិស្ថានផ្សេងទៀតចូលរួមក្នុងកិច្ចការការពារបរិស្ថាន គឺដោយសារតែ លោកមិនអាចទ្រាំអោបដៃឈើមើលការបំផ្លាញធនធានធម្មជាតិដោយគ្មានតម្លាភាព ហើយពលរដ្ឋក្លាយជាជនរងគ្រោះ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយដោយបានបង្ហាញថា ព្រៃឈើចំនួន៦, ២៧១ហិកតាត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ដែនជម្រកសត្វព្រៃ ព្រៃឡង់មានការកាប់ឈើដ៏ធំបំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត ១ម៉ឺនហិកតា (៩១១៩ហិកតា) ក្នុងឆ្នាំ២០២០ ដែលកើនឡើង ២១% បើធៀបនឹងឆ្នាំ២០១៩។ ចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២លាន ៥សែន ហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុបគិតចាប់តាំងពីឆ្នាំ២០០០មក។ ដោយឡែក បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដីសាធារណៈរបស់រដ្ឋចំនួនជាង៩៣ម៉ឺនហិកតាក្នុងតំបន់ការពារធម្មជាតិត្រៀមធ្វើអនុប្រយោគ និងបែងចែកសម្រាប់កម្មសិទ្ធិឯកជន៕
HAS…. it is the other from you to do logging for corrupted money . your forest active seem to be working alongside with you . the real environmentalism was murder because of you to stop them from protect Cambodian forest . it is you who was kill them the reason that those environmentalism have stop you from making $$$$$$$$$
HAS…. it is the order from you to do logging for corrupted money . your forest active seem to be working alongside with you . the real environmentalism was murder because of you to stop them from protect Cambodian forest . it is you who was kill them the reason that those environmentalism have stop you from making $$$$$$$$$