ការងារ​សកម្មជន​«បក្ស»រិស្ថាន​សម័យ​តេជោ៖ អូសទាញ និង​បំបែកបំបាក់​យុវជន​ដើម្បី​សម្រេច​ផែនការ​ផ្ទេរ​អំណាច​តពូជ​​ត្រកូល «ហ៊ុន»

2023.03.12
RFA

ការងារ​សកម្មជន​«បក្ស»រិស្ថាន​សម័យ​តេជោ៖ អូសទាញ និង​បំបែកបំបាក់​យុវជន​ដើម្បី​សម្រេច​ផែនការ​ផ្ទេរ​អំណាច​តពូជ​​ត្រកូល «ហ៊ុន»

សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ រូប៖ RFA


នៅរៀងរាល់​ពេល​ដល់​រដូវកាល​បោះឆ្នោត​ម្តងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​គេមើលឃើញ​ថា តែង​មមាញឹក​ប្រើប្រាស់​យុទ្ធសាស្ត្រ «បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង» តាម​រូបភាព​ផ្សេងៗ។ ក្នុងនោះ រាប់ចាប់តាំង​ពី​ការគំរាមកំហែង ការបំភិតបំភ័យ ការអូសទាញ ការផ្តល់​លាភ​សក្តារៈ ឋានៈ បុណ្យ​ស័ក្ដិ និង​មុខតំណែង​ជាដើម។

អស់​ពី​បំបែក​គណបក្ស​ប្រឆាំង និង​ធ្វើឱ្យ​សង្គមស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ចុះ​ទន់ខ្សោយ​រួចមក លោក ហ៊ុន សែន ​កំពុង​ដាក់​គោលដៅ​អូសទាញ​សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​ព្រៃឈើ​វិញម្តង។ សកម្មជន​​មួយ​ចំនួន​ដែល​បាន​ចុះចូល​ជាមួយ​នឹង​លោក​ជាបន្តបន្ទាប់​ បាន​ទទួល​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។ ប៉ុន្តែ ឱកាស​ការងារ​ការពារ​បរិស្ថាន​ដែល​ពួកគេ​ទទួល​បាន​​មុនគេ​ពី​លោក គឺ​គ្មាន​អ្វី​ក្រៅពី​សូត្រមេរៀន​វាយប្រហារ​មកលើ​សកម្មជន​ និង​យុវជន​ឯករាជ្យ​ដទៃទៀត និងព្យាយាម​អូសទាញ​ពួកគេ​ឱ្យ​មក​ចូលរួម​ជាមួយ​ខ្លួន។ ការណ៍​នេះ នាំឱ្យ​មាន​ការដាក់​ជាសំណួរថា តើ​យុវជន​ដែល​ចុះចូល​នឹង​លោក ហ៊ុន សែន ពិតជា​មាន​ឱកាស​ពិតប្រាកដ​ដើម្បី​ធ្វើ​ការ​បម្រើ​បុព្វហេតុ​សង្គម និង​បរិស្ថាន ឬ​ក៏​ដើម្បី​តែ​សម្រេច​មហិច្ឆតា​ក្រាញ និង​ផ្ទេរ​អំណាច​តពូជ​របស់​ត្រកូល «ហ៊ុន» នៅ​កម្ពុជា?

What Next?

Recent Articles

2 Responses to "ការងារ​សកម្មជន​«បក្ស»រិស្ថាន​សម័យ​តេជោ៖ អូសទាញ និង​បំបែកបំបាក់​យុវជន​ដើម្បី​សម្រេច​ផែនការ​ផ្ទេរ​អំណាច​តពូជ​​ត្រកូល «ហ៊ុន»"

  1. Anonymous says:

    I know that right Cambodia getting smaller and smaller start from big to tiny because this people selling their assh for so cheap

  2. Khmer Angkor says:

    សូមវិទ្យុអាសុីសេរី​ជួយចុះយកពត័មានស្តីពីការយកដីពលរដ្ធ ចែកអោយពលរដ្ឌដទៃ ក្នុងគំរោងនៅពាក់ស្នែង ដោយក្នុងមួយហិកតាដី អោយម្ចាស់គេតែបីប្លង់ទេ ក្នុងមួយប្លង់ទំហំ២០ម៉ គុណ៣០ម៉។​ សូមអរគុណ