សាលក្រម កឹម សុខា៖ អឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ក្រោយការបោះឆ្នោតថ្នាក់ជាតិ

កម្ពុជា-នយោបាយ
16/03/2023 – 09:06
ដោយ៖ ជួប នរក្សា
RFI

សមាជិក​សភា​អឺរ៉ុប​បោះឆ្នោត​ នៅ​ក្រុង Strasbourg ភាគ​ខាងកើត​ប្រទេស​បារាំង។ AP – Jean-Francois Badias


សភាអឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបន្តទៀត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ ប្រសិនបើការបោះឆ្នោតនោះប្រាសចាកពីគោលការណ៍អន្តរជាតិ ហើយរំលោភបំពានដល់បញ្ហាសិទ្ធិមនុស្ស។ ការព្រមានរបស់សភាអឺរ៉ុប ធ្វើឡើងតាមរយៈកិច្ចប្រជុំនៅថ្ងៃពុធ ស្តីអំពីដំណោះស្រាយកម្ពុជា ក្រោយពេលដែលតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យមេដឹកនាំអតីតបក្សប្រឆាំង ជាប់ឃុំចំនួន២៧ឆ្នាំ។

នៅក្នុងកិច្ចប្រជុំពេញអង្គពីប្រទេសបារាំង សភាអឺរ៉ុបបានដាក់ចេញដំណោះស្រាយជាបន្ទាន់ ចំនួន៧ចំណុច ទាក់ទងទៅនឹងការសម្រេចក្តីលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ សេចក្តីប្រកាសរបស់សភាអឺរ៉ុប ទាំង៧ចំណុច រួមមាន៖ ការអំពាវនាវឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងមន្ត្រី សកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលត្រូវបានកាត់ទោស ឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។ ការជំរុញឱ្យអាជ្ញាធរកម្ពុជាធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅខែកក្កដាឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យគណបក្សនយោបាយទាំងអស់ ធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព សេរី និងតម្លាភាព ខណៈដែលអឺរ៉ុបក៏ទាមទារឲ្យមានវត្តមានអតីតគណបក្សសង្រ្គោះជាតិផងដែរ។


សភាអឺរ៉ុបទាមទារអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយី និងការចោទប្រកាន់តាមហេតុផលនយោបាយ លើសមាជិកនៃគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈដែលស្ថាប័នសារព័ត៌មាន VOD ត្រូវបានរដ្ឋាភិបាលបិទចោល កាលពីខែកុម្ភៈ។

នៅចំពោះមុខស្ថានភាពដែលអឺរ៉ុបយល់ថា មិនសូវអំណោយផលបែបនេះ សភាអឺរ៉ុបបានទទូចឲ្យមានការដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា តាមរយៈការបន្តដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើការបោះឆ្នោតថ្នាក់ជាតិខាងមុខ មិនគោរពតាមស្តង់ដារអន្តរជាតិ ហើយរដ្ឋាភិបាលកម្ពុជានៅតែបន្តបំពានលើបញ្ហាសិទ្ធិមនុស្ស។

បន្ថែមពីនេះ សភាអឺរ៉ុបតាមរយៈការបោះឆ្នោតជាបន្ទាន់នោះ បានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុបសម្រេចភ្លាមៗនូវទណ្ឌកម្មសិទ្ធិមនុស្សជាសកល ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់ទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការគាបសង្កត់លើគណបក្សប្រឆាំងនៅកម្ពុជា។

តាមសភាអឺរ៉ុប គឺ ខ្លួននឹងរុញដំណោះស្រាយជាបន្ទាន់នេះទៅកាន់ក្រុមប្រឹក្សា និងគណៈកម្មការអឺរ៉ុប ដើម្បីធ្វើសេចក្តីសម្រេច។ ខណៈដែលដំណោះស្រាយទាំង៧ចំណុចរបស់សភាអឺរ៉ុប ក៏នឹងត្រូវបញ្ជូនមកអគ្គលេខាធិការអាស៊ាន មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភាកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ដំណោះស្រាយទាំង៧ចំណុចរបស់សភាអឺរ៉ុប ពេលនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងក្រុងភ្នំពេញ នាថ្ងៃទី០៣មីនា សម្រេចសាលក្រម ឲ្យជាប់ទោសចំនួន២៧ឆ្នាំ ដោយដកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ពីបទល្មើសក្បត់ជាតិ។ ការសម្រេចសាលក្រមរបស់តុលាការ បានធ្វើឲ្យសហគមន៍អន្តរជាតិ ប្រតិកម្មជាហូរហែ ដោយដ្បិតសហគមន៍អន្តរជាតិ លើកឡើងថា ការកាត់ទោសលោក កឹម សុខា គឺជាឧបាយកលនយោបាយ ដើម្បីកម្ចាត់អ្នកប្រឆាំងនៅចំពោះមុខនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧៕

What Next?

Recent Articles

2 Responses to "សាលក្រម កឹម សុខា៖ អឺរ៉ុបព្រមានរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ ក្រោយការបោះឆ្នោតថ្នាក់ជាតិ"

  1. Hey Hun Sen! Do you understand the meaning of
    “ YOU CAN RUN BUT YOU CAN’T HIDE “? What is your excuse now? Time to face the realities Mr. “ STRONG MAN “. All the leaders of International community are getting sick and fed up with you now. You acts like childish with no concern or care about your people and country. I hope and I pray that European community wouldn’t place any sanctions on Cambodia because you and your family are not the ones who will be suffered, it’s the Cambodian people that will affects and suffering. Please for Cambodian people sake, you should consider the European community requests. Good luck to all Cambodian people.

  2. Anonymous says:

    YES …I agree every thing that SEN ACROK said but for me I’m felling so sad that Cambodian will lost EBA it may going to GSP also if it is so Cambodia can be meet with devastate situation that we never though about it . I’m sick and tied to hear the evil strong man words speaking every day that retaliate European and the US not to interfering HUN SEN’S election in 2023 . too bad so sad the whole world they knew HUN SEN is the thief and they do not want him to get away this time . HAS…HUN SEN speaking in Khmer language to pissing EU and US he though they can not understanding what HUN SEN said ,you are wrong Mr some foreigner can speak Khmer better than you . every of your media talk like going to ceremony, give certificate to student, give the give to people, any activity they keep noted it . but only some time they kicking your ASSH in some time they pissing to you but you still do not understanding . hop your last day will come in peace or it can be bloody