ដោយ ជុន ច័ន្ទបុត្រ
2023.03.17
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃប្រកាសសាលក្រម កាលពីថ្ងៃទី៣ មីនា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មេធាវីការពារក្ដីលោក កឹម សុខា រក្សាជំហរមិនសុំការអនុញ្ញាតពីព្រះរាជអាជ្ញាឡើយ ក្នុងចូលជួបកូនក្ដីរបស់ខ្លួន។ មេធាវីលើកឡើងដូច្នេះជាឆ្លើយតបទៅនឹងតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យក្រុមមេធាវីការពារសិទ្ធិ លោក កឹម សុខា ត្រូវសុំការអនុញ្ញាតពីខ្លួនជាមុនសិន បើពួកគាត់ចង់ជួបកូនក្ដី ព្រោះនេះជាបម្រាមរបស់តុលាការ។
មេធាវីការពារក្ដីលោក កឹម សុខា រំលឹកទៅស្ថាប័នអនុវត្តច្បាប់ថា លោក កឹម សុខា មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានជំនួយផ្នែកច្បាប់ពីមេធាវី។ ដូចគ្នានេះដែរ មន្ត្រីសិទ្ធិមនុស្សបារម្ភថា នៅពេលស្ថាប័នអនុវត្តច្បាប់ តែមិនមើលច្បាប់ ដោយត្រឹមយកការសំអាងនៃបម្រាមតុលាការ បែបនេះ ជាការរំលោភច្បាប់ និងរំលោភសិទ្ធិលោក កឹម សុខា។
មេធាវីការពារក្ដីលោក កឹម សុខា ម្នាក់គឺអ្នកស្រី ម៉េង សុភារី លើកឡើងថា ផ្អែកតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ មេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។ អ្នកស្រីបន្តថា ក្នុងសំណុំរឿងលោក កឹម សុខា ក៏ដូចគ្នាដែរ បើជាពេលនេះលោក កឹម សុខា ត្រូវឃុំខ្លួនក្នុងផ្ទះក្ដី បើមេធាវីចង់ជួបកូនក្ដី មេធាវីត្រឹមជូនដំណឹងសមត្ថកិច្ចយាមផ្ទះលោក កឹម សុខា គឺគ្រប់គ្រាន់ហើយ។
អ្នកស្រី ម៉េង សុភារី៖ «ដូច្នេះហើយយើងខ្ញុំជាសហមេធាវី ចង់ទៅជួបឯកឧត្តម កឹម សុខា ដែលជាកូនក្ដីរបស់យើងខ្ញុំ យើងខ្ញុំគ្រាន់តែជម្រាបទៅសមត្ថកិច្ចដែលយាមនៅផ្ទះគាត់គឺជារឿងត្រឹមត្រូវហើយ ការដែលឱ្យយើងខ្ញុំទៅសុំទៅព្រះរាជអាជ្ញាគឺយើងមិនអាចធ្វើបានទេ ពីព្រោះច្បាប់ពុំតម្រូវឱ្យយើងធ្វើដូច្នេះឡើយ ម៉្យាងទៀតនៅក្នុងសាលក្រមសាលាដំបូងរាជធានីភ្នំពេញបានបើកសិទ្ធិឱ្យឯកឧត្តម កឹម សុខា ប្ដឹងឧទ្ធរណ៍ក្នុងរយៈមួយខែគិតពីថ្ងៃប្រកាសសាលក្រម ហើយចុះបើឯកឧត្តម កឹម សុខា អត់បានទទួលជំនួយផ្នែកពីមេធាវីថា តើសិទ្ធិប្ដឹងឧទ្ធរណ៍របស់ឯកឧត្តម ត្រូវបានធានាដែរឬទេ»។
ប្រតិកម្មរបស់មេធាវីការពារក្ដីលោក កឹម សុខា ពេលនេះធ្វើឡើងក្រោយពេលតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យក្រុមមេធាវីលោក កឹម សុខា បើចង់ជួបកូនក្ដីរបស់ខ្លួនត្រូវសុំការអនុញ្ញាតពីតំណាងអយ្យការជាមុនសិន។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ តំណាងអយ្យការលើកឡើងថា ក្នុងសាលក្រមផ្ដន្ទាទោសលោក កឹម សុខា តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេសដោយផ្ទាល់ ឬប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យាក្រៅពីសមាជិកគ្រួសារលើកលែងតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីថ្លែងការណ៍តំណាងអយ្យការនេះ គឺដូចទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ដែលជាស្ថាប័នគ្រប់គ្រងតំណាងអយ្យការដែរ។ រដ្ឋលេខាធិការ និងជាអ្នកជានាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីថ្ងៃទី១៥ ខែមីនា លើកឡើងតាមទំព័រហ្វេសប៊ុករបស់លោកថា ក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា ថា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះជាលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការលើកឡើងរបស់លោក ជិន ម៉ាលីន បែបនេះ គឺផ្ទុយនឹងក្រមនីតិវិធីព្រហ្មទណ្ឌ និងវិជ្ជាជីវៈមេធាវី ដែលច្បាប់នេះ បានផ្ដល់សិទ្ធិឱ្យមេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា គ្រប់សំណុំរឿងកន្លងមក នៅពេលមេធាវីទទួលបានសិទ្ធិការពារកូនក្ដីរបស់ខ្លួនរួចហើយ គឺពួកគាត់មានសិទ្ធិក្នុងការជួបកូនក្ដីទោះនៅទីណា។ លោកបន្តទៀតថា ករណីនេះគណៈមេធាវី គួរចេញមកបកស្រាយពីតួនាទីរបស់មេធាវី និងសិទ្ធិរបស់មេធាវី ក្នុងការការពារសិទ្ធិកូនក្ដី។ មន្ត្រីសិទ្ធិរូបនេះ ជំរុញទៅស្ថាប័នអនុវត្តច្បាប់គួរគោរពច្បាប់ ជាជាងការអនុវត្តការងារ ដោយមើលរំលងច្បាប់។
លោក ស៊ឹង សែនករុណា៖ «យើងជាខាងផ្នែកឃ្លាំមើលយើងចង់ឱ្យមានការជំរុញក្នុងការធ្វើម៉េចអនុវត្តច្បាប់ប្រតិបត្តិទៅតាមច្បាប់ទាំងអស់គ្នាមិនអាចបត់បែនទៅតាមសាច់រឿងណាមួយដែលភាគីចង់បានទេ បើកាលណាយើងធ្វើអ៊ីចឹងធ្វើឱ្យមានការរំលោភទៅគោលការណ៍គតិយុត្តិហើយណាគោលការណ៍យុត្តិធម៌ក្នុងផ្លូវច្បាប់ហើយ»។
ទាក់ទងការលើកឡើងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺប្រធានគណៈមេធាវីលោក លី ច័ន្ទតុលា បានទេ នៅថ្ងៃទី១៦ ខែមីនា ទោះយ៉ាងណា លោកមេធាវី លី ច័ន្ទតុលា គឺជាមេធាវីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាភាគីដើមបណ្ដឹងប្ដឹងលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិនេះ។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគីដើមបណ្ដឹងក្នុងសំណុំរឿងនេះ បានថ្លែងឌឺដងទៅមេដឹកនាំ និងអង្គទូតប្រទេសលោកសេរី ដែលជួបលោក កឹម សុខា នាពេលកន្លងមកថា គឺជាធាតុផ្សំបទល្មើសឃុបឃិតជាមួយបរទេសក្នុងការផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ក៏ប្រកាសមិនលើកលែងទោសឱ្យលោក កឹម សុខា ផងដែរ។
លោក ហ៊ុន សែន៖ «កន្លងទៅនេះពួកអ្នកឯងធ្វើសកម្មភាពរួមចំណែកដាក់ទោសមនុស្សដែលគេទើបហ្នឹងកាត់ទោសអ្នកឯងសួរសុខទុក្ខចុះសួរសុខទុក្ខឡើងបន្តិចជួបៗអាហ្នឹងហើយស្មានតែតុលាការគេមិនយកចិត្តទុកដាក់អាហ្នឹងហើយវាក៏បានបង្កើតនូវចំណុចដែល ហ៊ុន សែន មិនទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់។ អ្នកឯងត្រូវដឹងឥរិយាបទខ្លះគឺអ្នកឯងជួយធ្វើបាបអ្នកជាប់ទោសនោះវិញទេ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមីនា។ បើទោះជាលោក ហ៊ុន សែន ចោទប្រកាន់បែបនេះក្ដី ប៉ុន្តែ អ្នកជំនាញច្បាប់លោក វ៉ន ចាន់ឡូត យល់ថា អ្នកដឹកនាំមិនគួរចេះតែបកស្រាយ ឬបង្កើតហេតុផលណាមួយដើម្បីយកមកតម្រូវអ្វីដែលខ្លួនធ្វើនោះទេ។ យុវជន វ៉ន ចាន់ឡូត ចង់ឃើញអ្នកដឹកនាំគួរធានាឱ្យមាននូវយុត្តិធម៌ និងការឯកភាពជាតិ។
លោក វ៉ន ចាន់ឡូត៖ «ពេលខ្លះយើងចេះតែរកហេតុផលដើម្បីឱ្យសមស្របឱ្យសមទំនងទៅនឹងអ្វីដែលខ្លួនកំពុងតែធ្វើហើយជាការគេចចេញពីការទទួលខុសត្រូវមួយរបស់ខ្លួនបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញដែលផ្ដន្ទាទោសលោក២៧ឆ្នាំ និងដកហូតសិទ្ធិសំខាន់ៗស្ទើរអស់ពីខ្លួននោះ លោកមានរយៈពេលតែជាង២សប្ដាហ៍ទៀតទេ ដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ ប៉ុន្តែ ស្ថាប័នអនុវត្តច្បាប់នានាបានរារាំងមេធាវីការពារក្ដីលោក កឹម សុខា ជាបន្តបន្ទាប់មិនឱ្យពួកគាត់បំពេញកាតព្វកិច្ចរបស់ខ្លួនជួយដល់កូនក្ដីនោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។