សង្គមស៊ីវិលថា ការស្លាប់របស់ពលរដ្ឋនៅកោះកុង ពាក់ព័ន្ធនឹងការផ្តល់សេវារបស់មន្ត្រីសាធារណៈយឺតយ៉ាវ

កម្ពុជា-សង្គម
17/03/2023 – 07:21
ដោយ៖ ញឹម សុផល
RFI

ប្រជាពលរដ្ឋខេត្តកោះកុងដែលរងគ្រោះដោយការរំលោភដីធ្លីពីក្រុមហ៊ុនស្ករអំពៅឧកញ៉ា លី យ៉ុងផាត់។ © Internet


ប្រជាពលរដ្ឋខេត្តកោះកុងដែលរងគ្រោះដោយការរំលោភដីធ្លីពីក្រុមហ៊ុនស្ករអំពៅឧកញ៉ា លី យ៉ុងផាត់ បានផ្អាកការតវ៉ាជាបណ្តោះអាសន្នសិន បន្ទាប់ពីការប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុងកាលពីថ្ងៃពុធបានជួបនូវបញ្ហាសុខភាព។ ប្រជាពលរដ្ឋចំនួនជាង៤០០នាក់ ភាគច្រើនជាស្ត្រី មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល និងស្រុកបុទុមសាគរ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីតាមដានញ្ញតិ របស់ពួកគេ និងស្នើសុំជួបអភិបាលខេត្ត ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនស្ករអំពៅ លោកឧកញ៉ា លី យ៉ុងផាត់ និងប្រជាសហគមន៍ ដែលបញ្ហានេះបានអូសបន្លាយអស់រយ:ពេលជាង១០ឆ្នាំមកហើយ។ តាមការរៀបរាប់របស់ប្រជាសហគមន៍ ការស្នើសុំកិច្ចអន្តរាគមន៍នេះ មិនត្រូវបានឆ្លើយតបពីអភិបាលខេត្តលោកស្រី មិថុនា ភូថង ទេ ខណៈដែលពួកគេបានទៅរង់ចាំមុខសាលាខេត្តអស់ពេលជិត១០ម៉ោង ក្រោមកំដៅថ្ងៃ និងអាកាសធាតុមិនអំណោយផល ជាហេតុធ្វើឲ្យពលរដ្ឋ៤នាក់សន្លប់ ក្នុងនោះបុរសពិការម្នាក់បានស្លាប់នៅមន្ទីរពេទ្យ។  លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមសម្ព័ន្ធកសិករកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការស្លាប់របស់ពលរដ្ឋដោយបញ្ហាសុខភាព នៅពេលតវ៉ាយូរម៉ោង ពាក់ព័ន្ធទៅនឹងចេតនារបស់មន្ត្រីសាធារណៈ ដែលមិនទទួលខុសត្រូវផ្តល់សេវាជូនពលរដ្ឋ។

សូមស្តាប់ លោក ញ៉ិល ភាព៖

What Next?

Recent Articles