ដោយ យ៉ង ចាន់តារា
2023.03.17
RFA

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ RFA File
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យបោះជំហានទៅមុខមួយជំហានទៀតហើយ ក្នុងផែនការផ្ទេរអំណាចតវង្សត្រកូល។ នោះគឺការដំឡើងសក្ដិឱ្យលោក ហ៊ុន ម៉ាណែត។ អ្នកវិភាគថា នេះជាការផ្ដល់អំណាចបន្ថែមដល់លោក ហ៊ុន ម៉ាណែត និងជាត្រៀមប្រគល់ការងារសំខាន់ៗក្នុងវិស័យការពារជាតិដល់រូបលោកនៅពេលអនាគត។
លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរសក្ដិជានាយឧត្តមសេនីយ៍ ឬផ្កាយ ៤ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន ដែលជាឪពុក។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ មីនា។
ព្រះរាជក្រឹត្យដដែលមិនបានបន្ថែមតួនាទីដល់លោក ហ៊ុន ម៉ាណែត នោះទេ។ នេះមានន័យថា លោកឡើងសក្ដិ ប៉ុន្តែបន្តកាន់តំណែងបច្ចុប្បន្នតទៅទៀត។ សព្វថ្ងៃ លោកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានតួនាទីមួយចំនួនទៀតក្នុងជួរកងទ័ព។
តួនាទីដែលលោក ហ៊ុន ម៉ាណែត កំពុងមាននេះ ហាក់ទល់ដំបូលទៅហើយ ព្រោះបើតាមឋានានុក្រម មានតែអង្គព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ទើបស្ថិតនៅលើរូបលោក។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ទោះជាមិនមានការបន្ថែម ឬដំឡើងតួនាទីក៏ដោយ ក៏ការដំឡើងសក្ដិឱ្យក្លាយជាឧត្តមសេនីយ៍ផ្កាយ ៤ នេះ គឺជាការផ្ដល់នូវអំណាចបន្ថែមទៀតដល់លោក ហ៊ុន ម៉ាណែត ក្នុងការបញ្ជាកងទ័ព។ ម្យ៉ាងវិញទៀត លោកថា ករណីនេះក៏ងាយស្រួលដល់ការប្រគល់ភារកិច្ច ឬការងារសំខាន់ៗនានាក្នុងវិស័យការពារជាតិដល់លោក ហ៊ុន ម៉ាណែត នៅពេលអនាគតផងដែរ។
លោក ឯម សុវណ្ណារ៉ា៖ «ជាឧទាហរណ៍ថា ប្រសិនបើអ្នកផ្សេងទៀតមានឋានៈបុណ្យសក្ដិផ្កាយ ៤ ឬផ្កាយ ៣ ស្មើគ្នា គាត់ពិបាកបញ្ជាណាស់។ អ៊ីចឹងបើគាត់ឡើងផ្កាយ ៤ គាត់អាចងាយស្រួលក្នុងការបញ្ជាអ្នកនៅក្រោមឱវាទបានបានច្រើនជាង ហើយមានប្រសិទ្ធភាពជាង»។
ទោះជាបែបនេះក្ដី លោក ឯម សុវណ្ណារ៉ា យល់ថា ការដំឡើងសក្ដិឱ្យលោក ហ៊ុន ម៉ាណែត នេះ ក៏អាចនាំឱ្យមានការរិះគន់ពីសាធារណជនដែរ ព្រោះមន្ត្រីយោធាខ្លះមានសមត្ថភាព និងបទពិសោធន៍ការងារយូរឆ្នាំ ប៉ុន្តែពួកគេមិនទទួលបានយសសក្ដិខ្ពង់ខ្ពស់បែបនេះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ដើម្បីសាកសួររឿងនេះបានទេ កាលពីថ្ងៃទី១៧ មីនា។
លោក ហ៊ុន ម៉ាណែត ទំនងជានាយទាហានក្មេងជាងគេ ដែលទទួលបានឋានន្តរសក្ដិផ្កាយ ៤។ លោកមានអាយុ ៤៥ ឆ្នាំ ខណៈមន្ត្រីយោធាផ្កាយ ៤ ប្រមាណ ៦០ នាក់ផ្សេងទៀត សុទ្ធតែមានវ័យចំណាស់ ក្នុងនោះ អ្នកខ្លះជាអ្នកបម្រើស្មោះស្ម័គ្ររបស់លោក ហ៊ុន សែន និងអ្នកខ្លះជាអ្នកធ្លាប់តស៊ូក្នុងសម័យសង្គ្រាមជាមួយឪពុករបស់លោក។
ក្នុងពេលកំពុងកាន់តួនាទី និងឋានន្តរសក្តិជាន់ខ្ពស់ក្នុងជួរកងទ័ពនេះ លោក ហ៊ុន ម៉ាណែត ក៏បង្ហាញមុខក្នុងវេទិកាសាធារណៈកាន់តែញឹកញាប់ ដើម្បីស្វែងរកការគាំទ្រពីពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត អាចធ្វើបែបនេះទៅបាន ដោយសារឪពុករបស់លោកបានត្រួសត្រាយផ្លូវឱ្យលោករួចជាស្រេច ក្នុងបោះជំហានទៅរកការកាន់អំណាចតវង្សត្រកូល។
ទោះជាយ៉ាងណា សារព័ត៌មានអន្តរជាតិ Asia Times បានចុះផ្សាយដោយស្រង់សម្ដីរបស់ប្រភពមួយចំនួនកាលពីពេលថ្មីៗនេះថា រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ កំពុងទប់ទល់ និងអាចបំផ្លាញផែនការរបស់លោក ហ៊ុន សែន ក្នុងការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។ ប្រភពដដែលបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារតែលោក ទៀ បាញ់ សុខចិត្តទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ជាថ្នូរទៅនឹងការសន្យាថា កូនប្រុសរបស់លោកនឹងស្នងតំណែងជារដ្ឋមន្ត្រីការពារជាតិបន្តពីលោក ប៉ុន្តែការសន្យានេះបែរជាមិនត្រូវបានគោរពឡើយ។
ក្រោយការចេញផ្សាយអត្ថបទនេះ លោក ទៀ បាញ់ បានប្រកាសតាមទំព័រហ្វេសប៊ុក (Facebook) របស់លោកថា លោក និងគ្រួសារនៅតែគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន សែន មិនបានបញ្ចេញប្រតិកម្មណាមួយទាក់ទងនឹងរឿងនេះទេ។
ក៏ប៉ុន្តែទំនងជាដើម្បីកុំឱ្យបែកបាក់ផ្ទៃក្នុង លោក ហ៊ុន សែន ក៏ប្រឹងតែងតាំង ឬផ្ដល់តួនាទីសំខាន់ៗឱ្យទៅកូនចៅរបស់ក្រុមមន្ត្រីគ្រាក់ៗនៃរបបដឹកនាំរបស់លោកជាបន្តបន្ទាប់ដែរ ក្នុងអាណត្តិទី ៦ នេះ។ ការតែងតាំងថ្មីចុងក្រោយ មានជាអាទិ៍ កូនស្រីរបស់អគ្គទេសាភិបាលធនាគារជាតិ លោក ជា ចាន់តូ ឈ្មោះ ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិ មានឋានៈស្មើរដ្ឋមន្ត្រី និងកូនប្រុសរបស់លោក យឹម ឆៃលី ដន្លងរបស់លោក ហ៊ុន សែន គឺលោក យឹម លាង ត្រូវបានដំឡើងឋានៈជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យលោក សាយ ឈុំ មានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈលោក យឹម លាង កំពុងកាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
sorry Mr HUN MANETH because of your evil father no one will supporting you any more . some people may not seeing HUN SEN is a genocide leader who is killing Cambodia for his powers every day. some people who knew HUN NAL used to know this evil mind quit well they knew that this evil monster is so evil . HUN SEN murder so many people behind the dark and in open mostly if we talking from 1979 up to this day there are at lease in a million life that HUN NAL had murder that not talking about after he gone to CRATIE jungle to learn about communist with Vietcong teacher . after he got out from jungle this animal become a young monster killer that right he gone so fast to be general . in 1979 he is just only a small military commander because he a powers hunger he as not hesitated to used he evil mind to get rite of every high commanders around him . the Vietcong who always wanted to invaded Cambodia to take over this nation was so happy to have HUN SEN as a killer to help them to kill more Cambodian , and HUN SEN was so happy to his master who helping him to be a leader of his nation. I knew most Cambodian knew HUN SEN not just murder Cambodian for VIETCONG policy but he used to murder any one in the silence for example HOK LONGDY, NORODAM RANARITH, KEMLEY , CHANSY, and so many unknown murders. recently HUN SEN threatening the king to sign what he want him to sign but the king did not want to the consequent you can see SIHANOU palace in SIEM RAP was burn not that long the king have to come in harry to sign for HUN SEN to get his son on as a high commander and HUN SEN will get rite of TEA BANH at any time . this is what I’m seeing please keep watching I know it will go that way