លោក ​ហ៊ុន សែន ​ឌឺដងថា​អ្នកវិភាគ​បានជួយ​លោក​ដើម្បី​ពង្រឹង​សមត្ថភាព​លោក ហ៊ុន ម៉ាណែត

កម្ពុជា-នយោបាយ
22/03/2023 – 07:25
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា។ © FB/SPM


នៅក្នុងពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ​នាព្រឹក​ថ្ងៃពុធ​នេះ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ប្រែក្លាយ​កំហឹង​ទៅជា​ការអរគុណ​បែប​ឌឺដង​ដល់អ្នក​វិភាគ​នយោបាយ​មួយចំនួន ​ដែលជួយ​ឲ្យកូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ​មានភាព​រឹងមាំ​។ ការលើកឡើង​របស់​លោក ហ៊ុន សែន​ដូច្នេះ គឺបន្ទាប់ពី​អ្នកវិភាគ​នយោបាយ​ទាំងនោះ ​បានបញ្ចេញ​ទស្សនៈ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ការតម្លើង​ឋានន្តរសក្តិ​ដល់​លោក ហ៊ុន ម៉ាណែត ​នៅក្នុង​ជួរកងទ័ព​កាលពី​ពេល​ថ្មីៗនេះ ​ជា​នាយឧត្តមសេនីយ៍​ពាក់ផ្កាយ​៤​។ ដោយយល់ឃើញថា​ជាការ​វិភាគ​បែប​អវិជ្ជមាន​សម្រាប់​លោក លោក​នាយក​រដ្ឋមន្ត្រី ​បានពន្យល់ថា​តាម​ឋានានុក្រម ​អគ្គបញ្ជាការ​រង​កងទ័ព​ត្រូវឡើង​ផ្កាយ​៤​ទាំងអស់ ​លើកលែងតែ​លោក ​ហ៊ុន ម៉ាណែត ម្នាក់គត់​ដែល​ពាក់​ផ្កាយ​៣។ តាម​លោក ហ៊ុន សែន ​កូនប្រុសច្បង​របស់លោក​បានសំណូមពរ​លោក​កុំឲ្យ​តម្លើង​ស័ក្តិដល់​រូបគេ ​ដែលនោះ​គឺជា​ផ្នែកមួយ​ដែល​លោក ហ៊ុន ម៉ាណែត ​ចង់កែទម្រង់​កងទ័ព​។ ​ក៏ប៉ុន្តែ​ទីបំផុត​ការតម្លើង​ស័ក្តិ​ដល់​លោក ហ៊ុន ម៉ាណែត ​ជានាយឧត្តមសេនីយ៍​ពាក់ផ្កាយ​៤ គឺជា​ការសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ​ដោយមាន​ការពិភាក្សាគ្នា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ ខណៈដែល​សាមីខ្លួន​មិនបានដឹង​អ្វី​ទាំងអស់​។ សូមស្តាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមស្តាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមរំលឹកថា ​លោក ហ៊ុន ម៉ាណែត ​កូនប្រុសច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន​ជា​អគ្គមេបញ្ជាការ​រង ជាមេបញ្ជាការ​កងទ័ព​ជើងគោក និងជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគត ត្រូវបាន​តម្លើង​ឋានន្តរសក្តិ​ជា​នាយឧត្តមសេនីយ៍​(ផ្កាយ៤) ​កាលពី​ថ្ងៃទី​១៧ ​ខែ​មីនា​កន្លងទៅ។ ដំណាលគ្នានោះ​ លោក ហ៊ុន ម៉ានិត ​កូនប្រុស​ទី​២ លោក ​ហ៊ុន សែន ​ដែល​ជាប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការ​​ពារ​ជាតិ ក៏ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការរង​កងទ័ពជើងគោក​ដែរ បន្ថែម​ពីលើ​តួនាទី​បច្ចុប្បន្ន​៕

What Next?

Recent Articles

One Response to "លោក ​ហ៊ុន សែន ​ឌឺដងថា​អ្នកវិភាគ​បានជួយ​លោក​ដើម្បី​ពង្រឹង​សមត្ថភាព​លោក ហ៊ុន ម៉ាណែត"

  1. Anonymous says:

    I hated you evil face please be a wear of this uneducated animal monster . every Cambodian are so sick to see this evil monster . time to get rite of this monster in 2023