ភ្ញៀវប្រចាំថ្ងៃ
02/05/2023 – 15:08
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចា) © Internet
ក្រុមអង្គការសង្គមស៊ីវិល បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣០ នៅថ្ងៃទី២ ខែឧសភានេះ នៅក្រោមប្រធានបទ «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត»។ ជាមួយគ្នានោះ ក៏មានសំណើចំនួន៦ចំណុចដែលត្រូវបានលើកទៅកាន់រដ្ឋាភិបាលដើម្បីពិនិត្យ និងដោះស្រាយបញ្ហារបស់អ្នកសារព័ត៌មាននៅកម្ពុជា។ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខាមបូចា) កត់សំគាល់ថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោត មិនត្រឹមតែធ្វើឲ្យអ្នកសារព័ត៌មានបាត់បង់ការងារនោះទេ តែក៏ប៉ះពាល់ផងដែរដល់ការសម្រេចចិត្តរបស់ពលរដ្ឋ។