រូបត្លុកនយោបាយ​៖ គ្រប់​យ៉ាង​ឱ្យ​តែឈ្នះ!

ដោយ វិទ្យុអាស៊ីសេរី
2023.05.21
RFA

រូបត្លុកនយោបាយ​៖ គ្រប់​យ៉ាង​ឱ្យ​តែឈ្នះ!

សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។ រូប៖ RFA


កម្ពុជា​ បានរៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡា​អាស៊ីអាគ្នេយ៍ ឬ​ស៊ីហ្គេម (SEA Games) លើកទី៣២ យ៉ាង​អធិកអធម និង​ប្រកបដោយ​មោទនភាព ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​៦៤ឆ្នាំ​របស់​ខ្លួន ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​មិត្តដែកថែប​ចិន។ ក៏ប៉ុន្តែ មោទនភាព​នេះ កំពុង​ត្រូវបាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅ​ប្រើប្រាស់ និង​ប្រឡាក់ប្រឡូស​នឹង​រឿង​នយោបាយ​ ប្រែក្លាយ​ជា​ព្រឹត្តិការណ៍​ប្រជាភិថុតិ​ ដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​ត្រកូល «ហ៊ុន» ​ឱ្យ​អាច​បន្ត​គ្រប់គ្រង​កម្ពុជា​តពូជ។ផ្អែកតាម​ចរិត​នយោបាយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើ​ចៅក្រម​ឱ្យ​ពិន្ទុ​នៅក្នុង​ការប្រកួតកីឡា​ស៊ីហ្គេម​នេះ ពុំមាន​សមាសភាព​ចម្រុះ​មកពី​បណ្តា​ប្រទេស​ចូលរួម​នោះទេ ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ អាច​នឹងត្រូវបាន​លោក ហ៊ុន សែន ចាត់ចែង​រៀបចំ​ឆ្ពិន​ភ្នែក​មិនខុសអ្វី​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឡើយ ដែលមាន​សមាជិក​សុទ្ធតែជា​មនុស្ស​របស់​លោក។ ការធ្វើ​ដូច្នេះ គឺដើម្បី​ធានាថា ទោះជា​ស្ថិតក្នុង​ «តម្លៃ​ណាក៏ដោយ» ក៏​គណបក្ស​របស់​លោក និង​ត្រកូល «ហ៊ុន» ​ជាអ្នក ​«ឈ្នះ​ជានិច្ច» ពីព្រោះ​លោក​តែងនៅពី​លើច្បាប់ ដូចដែល​ក្រុមអ្នកវិភាគ​ដាក់ឈ្មោះ​ថា «នីតិមាត់»៕កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles