តុលាការ​ខេត្ត​រតនគិរី​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី ក្រោម​បទ​ចោទ​ «រួមគំនិត​ក្បត់» និងញុះញង់

២២ ឧសភា ២០២៣
ស៊ុន ណារិន
ហាន ណូយ
វីអូអេខ្មែរ

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)។ (Facebook/Theng Savoeun)
លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)។ (Facebook/Theng Savoeun)

ខេត្តរតនគិរី —  តុលាការ​ខេត្ត​រតនគិរី​បាន​សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​២នាក់​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ក្រោម​បទ​ចោទ​ប្រកាន់«រួមគំនិត​ក្បត់»និង«ញុះញង់​បង្ក​អន្តិសុខ​សង្គម»។ នេះ​បើ​តាម​លោក កែវ ភក្តី អ្នក​នាំ ពាក្យ​របស់​តុលាការ​ខេត្ត​រតនគិរី។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC) និង​សហការី​របស់​លោក​២​នាក់ គឺ​លោក ថាន់ ហាច​ មន្ត្រី​សម្រប​សម្រួល​សហគមន៍​ និង​លោក ញ៉ិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ក្រោម​ការ​បញ្ជា​របស់​ស្នង​ការ​នគរបាល​ខេត្ត​រតនគិរី ក្រោយ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នៅ​ទីនោះ។

ព័ត៌មាន​ទាក់ទង៖ អ្នក​គាំទ្រ​បន្ត​ទាមទារ​ឱ្យ​ដោះ​លែង​លោក ថេង សាវឿន ​និង​សហការី​ដែល​រង​ការ​ចោទ​ប្រកាន់រឿង​បង្រៀន​អំពី​«បដិវត្តន៍​កសិករ»​​​​​

ផ្ទាំង​រូបភាព​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC) និង​សហការី​របស់​លោក​២​នាក់ទៀត ​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែ​ឧសភា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា​ សមត្ថកិច្ច​រក​ឃើញ​ថា​វគ្គ​បណ្តុះបណ្តាល​របស់​លោក ថេង សាវឿន បង្កប់អត្ថន័យ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍​កសិករ។

អ្នកស្រី ញូង សុខហៀង (ចំពីមុខ) ភរិយារបស់លោក ថេង សាវឿន អង្គុយចាំដំណឹងស្វាមី ក្បែរតុលាការខេត្តរតនគិរី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ញូង សុខហៀង (ចំពីមុខ) ភរិយារបស់លោក ថេង សាវឿន អង្គុយចាំដំណឹងស្វាមី ក្បែរតុលាការខេត្តរតនគិរី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី ញូង សុខហៀង ភរិយា​របស់​លោក ថេង សាវឿន ប្រាប់​វីអូអេ​ថា​ ការ​ចោទប្រកាន់​នេះ​ធ្ងន់ធ្ងរ​ចំពោះ​ស្វាមី។ អ្នកស្រី​បាន​ការពារ​ថា​ស្វាមី​មក​ប្រជុំ​ពង្រឹង​សមត្ថភាព​បុគ្គលិក​នៅ​ខេត្ត​រតនគិរី​តែ​ប៉ុណ្ណោះ ហើយ​ការងារ​របស់​លោក​គឺ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ។

អ្នកស្រី​ថ្លែង​ថា៖ «បេសកកម្ម​របស់​ស្ថាប័ន​គាត់ វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​រួម​គំនិត​ក្បត់ ឬ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗ​នោះ​ឡើយ»

What Next?

Recent Articles