លោក ហ៊ុន សែន បន្តប្រាប់បរទេសកុំជ្រៀតជ្រែផ្ទៃក្នុងកម្ពុជា

កម្ពុជា-នយោបាយ
23/05/2023 – 08:03
ដោយ៖ អេង គីមហុង
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន © FB/SPM


នៅចំពោះមុខបណ្ដាទូតបរទេស ក្នុងពិធីសម្ពោធអគារព្យាបាលនៃមន្ទីរពេទ្យកាលម៉ែត្រនៅថ្ងៃនេះ លោក ហ៊ុន សែន បានប្រាប់បណ្ដាទូតបរទេសខ្លះ កុំជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់កម្ពុជា អំឡុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ។ លោកបានគូសបញ្ជាក់ថា សង្កត់កម្ពុជាដូចសង្កត់អាស៊ានអ៊ីចឹងដែរ ព្រោះកម្ពុជាមានសិទ្ធវេតូ និងជំនាស់រាល់សេចក្ដីសម្រេចណាមួយ ដែលកម្ពុជាយល់ថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ​។ ជាថ្មីទៀតលោក ហ៊ុន សែន បានអះអាងថា លោកធុញទ្រាន់នឹងការជ្រៀតជ្រែកបង្គាប់បញ្ជាឲ្យដោះលែងអ្នកទោសនយោបាយណាមួយខ្លាំងណាស់។ លោក ហ៊ុន សែន ថា មូលហេតុនេះហើយទើបធ្វើឲ្យអ្នកនយោបាយខ្លះបន្តជាប់ពន្ធនាគារតាមការកំណត់ ដោយលោកមិនអាចធ្វើលិខិតសុំលើកលែងទោសពីព្រះមហាក្សត្រ។  គេអាចស្មានដឹងថា ការថ្លែងរបស់លោក ហ៊ុន សែន ទំនងជាដៅទៅ លោក កឹម សុខា ដែលជាប់ឃុំក្នុងផ្ទះ។  បើតាមលោក ហ៊ុន សែន នយោបាយជ្រៀតជ្រែករបស់បរទេសធ្វើឲ្យខ្មែរស្លាប់រាប់លាននាក់ នៅក្នុងសង្គ្រាមខ្មែរដែលផ្ដើមចេញពីធ្វើរដ្ឋប្រហាររបស់ លន់ ណុល ទម្លាប់សម្ដេចនរោត្តម សីហនុ គាំទ្រដោយសហរដ្ឋអាមេរិក។

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖

What Next?

Recent Articles