ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចមិនអនុញ្ញាតឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣

កម្ពុជា-នយោបាយ
25/05/2023 – 08:16
ដោយ៖ អេង គីមហុង|ញឹម សុផល
RFI

ទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខឡើយ ដោយទុកសេចក្ដីសម្រេចរបស់គ.ជ.ប ទុកជាបានការដដែល។ សេចក្ដីសម្រេចនេះធ្វើឡើង បន្ទាប់ពីស្ថាប័នមួយនេះបើកកិច្ចប្រជុំពេញអង្គពិនិត្យលើពាក្យបណ្ដឹងរបស់គណបក្សទាំងពីរនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចមិនអនុញ្ញាតឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣ © Internet


សូមស្ដាប់ការលើកឡើងលោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញ៖

ទាក់ទងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកនេះដែរ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់វិទ្យុបារាំង RFI ដែរថាការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញធ្វើឲ្យការប្រឹងប្រែងគោរពច្បាប់របស់គណបក្សភ្លើងទៀនទៅជាអត់ប្រយោជន៍។ លោកថាគណបក្សភ្លើងទៀនមិនទាន់បញ្ជាក់បានទេថា នឹងត្រូវធ្វើយ៉ាងណាជាបន្ត ដោយរង់ចាំការប្រជុំសម្រេចពីថ្នាក់ដឹកនាំគណបក្ស។

សូមស្ដាប់ការលើកឡើងលោក គីមសួរ ភិរិទ្ធ៖

What Next?

Recent Articles

3 Responses to "ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចមិនអនុញ្ញាតឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣"

  1. ក្រុមប្រឹក្សាធម្មនុុញ្ញ are a bunch of clowns or Hin Sen’s puppets.

  2. ???? omen ???? says:

    នេះគឺជាល្បិចបោះឆ្នោតមួយដែលរបបក្រុងភ្នំពេញបានរៀបចំទុក ដូច្នេះយើងសូមបដិសេធមិនទទួលស្គាល់នៅរបបមួយដែលកើតឡើងចេញពីការបោះឆ្នោតបន្លំក្លែងក្លាយរបស់ក្រុម ហ៊ុនសែន នៅពេលខាងមុខនេះជាដាច់ខាត។យើងគាំទ្រឲ្យប្រជាពលរដ្ធខ្មែរសម្រាច់វាសនាប្រទេសជាតិដោយខ្លួនឯង

  3. @omen យល់ស្របនិងលោក100%។ នេះគឺល្បិចដ៏ថោកទាបមួយដែលហ៊ុន សែន បានបង្កើតឡើងដើម្បីរកជ័យជំនះអោយ ហ៊ុន ម៉ាណែត និងកណបក្សប្រជាជន។ កលល្បិចនិងវិធីសាស្តនេះ ពិភពលោកគេកំពុងនិងបានឃើញអំពីទង្វើរដ៏ថោកទាបនេះ។ Let say the CPP wins the election and Hun Manet is the new PM, how can Manet sleep at night? I thought he would be better than this consider that he went to West Point Academy and all he shows is follows his daddy path! Pathetic! You’re not a leader Manet! Even though if you win the election. In our eyes, and the people eyes you’re nothing but a PM wannabe! You can’t do a thing!