តុលាការ​ផ្ដន្ទាទោស​សហជីព​និង​បុគ្គលិក​ណាហ្គាវើលដ៍​៧​នាក់ ពី​១ឆ្នាំ ទៅ​២ឆ្នាំ​ពី​បទ​ញុះញង់

ដោយ អាស៊ីសេរី
2023.05.25
RFA

តុលាការ​ផ្ដន្ទាទោស​សហជីព​និង​បុគ្គលិក​ណាហ្គាវើលដ៍​៧​នាក់ ពី​១ឆ្នាំ ទៅ​២ឆ្នាំ​ពី​បទ​ញុះញង់

បុគ្គលិកដែលជាកូដករ​ក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) តវ៉ាលើកបដានៅមុខ​សាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ឧសភា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា សម្រេច​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព និង​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) ៧​នាក់ ដាក់​ពន្ធនាគារ​ម្នាក់ៗ ចន្លោះ​ពី ១ឆ្នាំ ទៅ ២​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។


ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាស​សាលក្រម​ផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​សមាជិក ៥​នាក់​ទៀត គឺ​លោកស្រី ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និង​លោកស្រី ហៃ សុភាព ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ​ស្មើ​គ្នា។ ប៉ុន្តែ អ្នក​ទាំង​ប្រាំ​នេះ តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។ ចំណែក​ម្នាក់​ទៀត គឺ​លោកស្រី រឺ សុវណ្ណឌី ត្រូវ​ជាប់​ពន្ធនាគារ​ត្រឹម ១ឆ្នាំ ដោយ​តុលាការ​សម្រេច​ព្យួរ​ទោស​ដែរ។

chhimsithar052523.jpg
ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ពេល​ត្រូវ​បាន​នាំត្រឡប់​បន្ទាប់ពី​ប្រកាសសាលក្រម នៅសាលាដំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៥ ឧសភា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ចុចទីនេះ ដើម្បីអាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles