យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រកាន់​ជំហរ​រឹងមាំ​ការពារ​ធនធាន​ធម្មជាតិ ទោះ​រង​ការ​គំរាម​តាម​ច្បាប់

ដោយ សេក បណ្ឌិត
2023.05.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រកាន់​ជំហរ​រឹងមាំ​ការពារ​ធនធាន​ធម្មជាតិ ទោះ​រង​ការ​គំរាម​តាម​ច្បាប់

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ថ្លែងកាលពីថ្ងៃទី៩ ខែ​មេសា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


យុវជន​ចលនា​មាតា​ធម្មជាតិ នៅតែ​មាន​ជំហរ​រឹងមាំ ក្នុង​ការ​ចូល​រួម​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ បើ​ទោះបី​ជា​យុវជន​ទាំងនោះ ទទួល​រង​ការ​គំរាម​ចាត់​វិធានការ​ច្បាប់ ពី​សំណាក់​ក្រសួង​បរិស្ថាន។ ប្រតិកម្ម​នេះ កើតមានឡើង​បន្ទាប់ពី​ក្រសួងបរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស ចោទ​ថា ក្រុម​យុវជន​ទាំងនោះ​ធ្វើ​សកម្មភាព​ប្រាសចាក​ឧត្តម​ប្រយោជន៍​ជាតិ ផ្ទុយ​នឹង​ច្បាប់ និង​គំរាម​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នកចូលរួម​ជាមួយ​ពួកគេ។

យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​ការចោទប្រកាន់​ពី​ក្រសួង​បរិស្ថាន និង​គំរាម​ប្រើប្រាស់​វិធានការ​ច្បាប់ មិន​តក់ស្លុត​ចំពោះ​គំរាម​ទាំង​នោះ​ទេ ហើយ​ថែម​ទាំង​បង្ហាញ​ឆន្ទៈ​ក្លាហាន ក្នុង​ការ​ចូលរួម​ការ​ពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត យុវជន​ទាំងនោះ ប្ដេជ្ញាចិត្ត​ថែរក្សា​មរតក​ធម្មជាតិ ដែល​បុព្វ​រស​ខ្មែរ​បាន​បន្សល់ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ឧសភា​ថា កញ្ញា​មិន​ភ្ញាក់ផ្អើល​ចំពោះ​សេចក្ដីប្រកាស​របស់​ក្រសួងបរិស្ថាន ដែល​គំរាម​មក​លើ​ក្រុម​យុវជន​ការពារ​បរិស្ថាន​មួយ​នេះ​ទេ ព្រោះ​ការ​គំរាម​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​។ កញ្ញា ចាត់ទុក​ការ​គំរាម​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​យុវជន ដែល​ហ៊ាន​លើកយក​បញ្ហា​ពិត​មក​លាតត្រដាង។ ….

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles