លោក រ៉ុង ឈុន នៅមានសង្ឃឹមថា ​គជបនិងក្រុមប្រឹក្សាធម្មនុញ្ញអាចពិចារណាអោយបក្សភ្លើងទៀនចូលរួមការបោះឆ្នោត​​ឡើងវិញ

ភ្ញៀវប្រចាំថ្ងៃ
25/05/2023 – 13:53
ដោយ៖ អោ ស្រីពេជ្រ
RFI

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ © Internet


ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី​២៥ឧសភានេះ  គណបក្សភ្លើងទៀន​ មិនត្រូវបានអនុញ្ញាតិឱ្យចូលរួមប្រកួតប្រជែងការ​បោះឆ្នោតជាតិ ឆ្នាំ​២០២៣ឡើយ។ ជាសេចក្តីសម្រេច ចាត់ទុកការសម្រេចរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ​​ដែល​បដិសេធការចុះបញ្ជី គណបក្សភ្លើងទៀន ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសជាតិខាងមុខ​ទុកជា បានការដដែល។ ​តាមលោក រ៉ុង ឈុន គិតត្រឹមពេលនេះ គណបក្សភ្លើងទៀន នៅពុំទាន់មានយន្ត​ការឆ្លើយតបអ្វីបន្ថែម​​​ ក្រៅតែពីសកម្មភាពគ្រោងរៀបចំការប្រមូលផ្តុំសម្តែងមតិ ដែលសម្រេចកាលពីថ្ងៃទី​១២ឧសភាកន្លងទៅទេ​។ ទន្ទឹមគ្នានេះដែរ អនុប្រធានគណបក្សភ្លើងទៀននេះ នៅតែមានសង្ឃឹមថា គជប និងក្រុមប្រឹក្សាធម្មនុញ្ញអាច​ពិនិត្យពិចារណា​ឡើងវិញ ទោះបីនិតិវិធីត្រូវផុតក៏ដោយ ព្រោះរឿងនេះជារឿងនយោបាយ មិនមែនបញ្ហាបច្ចេកទេស​។

What Next?

Recent Articles