រូបត្លុកនយោបាយ​៖ នយោបាយ​ «ឈ្នះ-ឈ្នះ»​ ទុកជាមុន​របស់​សម្តេច​តេជោ – ក្រុមប្រឹក្សា​ធម្មនុញ្ញ បិទផ្លូវ​តវ៉ា!

ដោយ វិទ្យុអាស៊ីសេរី
2023.05.25
RFA

រូបត្លុកនយោបាយ​៖ នយោបាយ​ «ឈ្នះ-ឈ្នះ»​ ទុកជាមុន​របស់​សម្តេច​តេជោ - ក្រុមប្រឹក្សា​ធម្មនុញ្ញ បិទផ្លូវ​តវ៉ា!

តោះ… ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


គ្មាន​ឡើយ​វត្តមាន​គណបក្ស​ប្រឆាំង​ធំជាងគេ គឺ​គណបក្ស​ភ្លើងទៀន ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ​ខែកក្កដា ​ខាងមុខនេះ។ ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​រងនូវ​ការរិះគន់​ថា ​ស្ថិតក្រោម​ខ្សែ​ញាក់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនខុស​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នោះ នៅ​ថ្ងៃទី២៥ ខែឧសភា បាន​សម្រេច​បិទផ្លូវ​តវ៉ា​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ ចូលរួម​ការបោះឆ្នោត​ជាតិ​ខែកក្កដា ខាងមុខ​នេះ។ គណបក្ស​ភ្លើងទៀន​ថា ការមិន​ឱ្យ​គណបក្ស​ខ្លួន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺជា​ការរំលោភ​ឆន្ទៈ​ពលរដ្ឋខ្មែរ​ជាតិ​២លាន​នាក់​ ដែល​គាំទ្រ​គណបក្ស​ខ្លួន។ រីឯ អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា សេចក្តីសម្រេច​នេះ ធ្វើឱ្យ​ការបោះឆ្នោត​ខែកក្កដា ខាងមុខ​នេះ ក្លាយ​ជា ​«ឆាកល្ខោន​លេងសើច» ​ទាំងស្រុង ដែល​ត្រូវបាន​ធ្វើឡើង​ ដើម្បី​តែ​ប្រថាប់ត្រា​ដល់​ការបន្ត​គ្រប់គ្រង​អំណាច​បែប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "រូបត្លុកនយោបាយ​៖ នយោបាយ​ «ឈ្នះ-ឈ្នះ»​ ទុកជាមុន​របស់​សម្តេច​តេជោ – ក្រុមប្រឹក្សា​ធម្មនុញ្ញ បិទផ្លូវ​តវ៉ា!"

  1. target says:

    ហ៊ុន ម៉ាណែត គឺជាកូនរងគ្រោះដែលទទួលផលបាបកម្មពីឪពុករបស់ខ្លួនដែលជាជនផ្ដាច់ការកើតរោគចិត្តដ៏ធ្ងន់ធ្ងរ។ការផ្ដូរអំណាចពីឪពុកទៅកូនក្រោមរបបមួយដែលពិភពលោកមិនទទួលស្គាល់គឺជារឿងមួយដែលមិនអាចទៅរួចទេ។