អស់​ពី​ឪ ឥឡូវ​ដល់​វេន​កូន​ៗ​របស់​ពួកគេ​វិញ​ម្តង

ដោយ វិទ្យុអាស៊ីសេរី
2023.07.22
RFA

អស់​ពី​ឪ ឥឡូវ​ដល់​វេន​កូន​ៗ​របស់​ពួកគេ​វិញ​ម្តង

 Photo: RFA


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបចំ​ផ្ចុងផ្ដើម​កូនប្រុស​ច្បង​របស់​គាត់​ជាច្រើន​ឆ្នាំ​មកហើយ។ លុះ​មកដល់​ខែធ្នូ ឆ្នំា២០២១ ទីបំផុត​ទៅ លោក​បាន​ប្រកាស​​ថា កូនប្រុស​ច្បង​របស់​លោក គឺ​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ដែល​ទទួល​បាន​ការអប់រំ​ពី​បរទេស នៅ​ថ្ងៃ​ណាមួយ​នឹង​បន្ត​វេន​ពី​រូប​លោក ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​កម្ពុជា។

«ឥឡូវ អនាគត​នៅ​ពេល​ក្រោយ ហ៊ុន សែន គឺ​ ហ៊ុន ម៉ាណែត។ មើល​អ្ហែង​ធ្វើ​អី​អញហ៊ុន សែន វា​មាន​ថ្ងៃ​ងាប់ ថ្ងៃ​ចាស់​ណា»។ លោក ហ៊ុន សែន ចោទ​សួរ​យ៉ាងដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​​ក្នុង​ខេត្តព្រះសីហនុ។

នៅ​សប្តាហ៍​នេះ លោក ហ៊ុន សែន បាន​និយាយ​ថា ការផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក​អាច​នឹង​ក្លាយ​ជា​ការពិត​ ភ្លាមៗ​នៅ​ខែក្រោយ

ប៉ុន្តែ មិនមែន​​មាន​តែ​កូន​ប្រុស​របស់​លោក ហ៊ុន សែន តែ​ម្នាក់ទេ​ដែល​ចាំ​ស្នង​ដំណែង​​កាន់​អំណាច​​បន្ត​វេន​ពី​ក្រុម​ឥស្សរជន​នយោបាយ​ជំនាន់​មុន​ៗ​នោះ។ ពួកគេ​ហាក់​ដូចជា​ត្រៀមខ្លួន​រួច​ជាស្រេច​ហើយ​ដើម្បី​ប្រគល់​រដ្ឋាភិបាល​ទៅ​ឱ្យ​មនុស្ស​ជំនាន់​ថ្មី ដែល​ភាគច្រើន​ជា​កូនៗ​របស់​ពួកគេ។

កាលពី​ខែមេសា លោក ហ៊ុន សែន បាន​បញ្ជូន​ការតែងតាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​មិន​តិច​ជាង​១០រូប​ទេ ដាក់​ថ្វាយ​ទៅ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បី​ឱ្យ​ព្រះអង្គ​ឡាយ​ព្រះហស្តលេខា។ បេក្ខជន​នីមួយៗ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជា​សាច់ញាតិ​របស់​មន្ត្រី​ជាន់ខ្ពស់​យោធា ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចុងក្រោយ​ក្នុង​ឆ្នាំ២០១៨ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ជាទូទៅ​ថា មិន​សេរី និង​មិន​យុត្តិធម៌ ក្រោយ​តុលាការ​កំពូល​បាន​បញ្ជា​ឱ្យ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ជាងគេ​​នា​ពេល​នោះ គឺ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ប្រទេសថៃ លោក ដួង ចន្ត្រា និយាយ​ថា ការអនុវត្ត​បែប​បក្ខពួកនិយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​យុត្តិធម៌​សម្រាប់​​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឡើយ ដែល​ពួកគេ​មាន​បំណង​ចង់​ធ្វើ​នយោបាយ និង​មាន​សមត្ថភាព តែ​មិនជាប់​​សាច់ញាតិ​ជាមួយ​ក្រុម​អ្នកមាន​អំណាច។

លោក​និយាយ​ថា៖ «យើង​មិន​ចង់​ឃើញ​ពួកគេ​អនុវត្ត​ការផ្ទេរ​អំណាច​តពូជ​បែប​នេះទេ។ វាធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​មិន​មែន​ជា​សាច់ញាតិ​អ្នកមាន​​អំណាច​ អស់សង្ឃឹម​ក្នុង​ការតស៊ូ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​សប្ដាហ៍​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​ស្វាគមន៍​សមាជិក​ជំនាន់​ថ្មី​ទៅ​ក្នុង​គណៈរដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​ក្រោយ​ការបោះឆ្នោត​រួច។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​លើកនេះ លោក​បាន​ប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្ស​​ឈ្នះ​ឆ្នោត​មាន​សិទ្ធិ​តែងតាំង​អ្នកទាំងឡាយ​ណា​ដែល​ពួកគេ​ចង់បាន។

លោក​ចោទ​សួរ​ថា៖ «តើ​មាន​ប្រទេស​ណាខ្លះ​នៅលើ​ពិភពលោក​ដែល​យក​កូនចៅ​បក្ស​ប្រឆាំង​យក​ទៅ​តែងតាំង»។ លោក​បន្ត​ថា៖ «សម្រាប់​បក្ស​ទេវតា ​បើ​តែងតាំង គឺ​យក​កូន​ទេវតា​មក​តែងតាំង មិន​ដែល​យក​កូន​ប្រេត​ កូន​នរក ​យក​មក​តែងតាំង​នោះទេ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

3 Responses to "អស់​ពី​ឪ ឥឡូវ​ដល់​វេន​កូន​ៗ​របស់​ពួកគេ​វិញ​ម្តង"

  1. Anonymous says:

    HAS…………….HA………………. you are the weaner HUN NAL . the whole world said HUN NAL really need a specialist’s metal doctor to fixing him. I’m sorry every one if you need me to treat HUN NAL I will give him three wipe counting one . after all this HUN NAL was just not only evil in this nation he metal disability animal was also sick never getting well . I can say the evil uneducated animal was sick and will going hell soon . no mercy HUN NAL

  2. Anonymous says:

    WELL …. HUN NAL can have some person like >> MUK HEIN, SONARO, SINORN, and the girl need some kind of white powder so she can get high . I knew only the bolt liker for just a few$$$$ can live with SANTEPHEAP of HUN NAL the leader that going to destroy this poor nation in the near future .

  3. Anonymous says:

    I’m so sick with this uneducated communist dictator HUN NAL . my question is >>did any one in Cambodia understanding what I used to say HUN NAL always walking naked .. this is only word that at lease one Cambodian can answer my question . please give the meaning if you think you are the young Cambodian generation . please writing below this article if you think your young generation not that dump as HUN NAL .