ព្រះមហាក្សត្រ ផ្ដល់​គោរមងារ​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត

ដោយ មាន ឫទ្ធិ
2023.08.08
RFA

ព្រះមហាក្សត្រ ផ្ដល់​គោរមងារ​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត

(រូបឯកសារ) លោក ហ៊ុន ម៉ាណែត ក្នូង​ពិធី​ជួប​សំណេះសំណាល​ក្រុម​ការងារ​បណ្ដាញ​ផ្សព្វផ្សាយសង្គម នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


ព្រះមហាក្សត្រ​ព្រះបាទ សម្ដេច នរោត្តម សីហមុនី ព្រះប្រមុខរដ្ឋ នៅ​ថ្ងៃ​ទី៨ សីហា ចេញ​ព្រះរាជក្រឹត្យ ផ្ដល់​គោរមងារ​កិត្តិយស​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត។ តាម​រយៈ​ព្រះរាជក្រឹត្យ​នោះ គោរមងារ​ផ្ដល់​ឲ្យ​លោក ហ៊ុន ម៉ាណែត មាន​តែ​មួយ​គត់​គឺ កិត្តិ​ទេសាភិបាល​បណ្ឌិត។ នេះ​ជា​គោរមងារ​ដំបូង​បង្អស់ ដែល​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ពី​ព្រះមហាក្សត្រ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លោក​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ត​ពី​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន។

ការ​ផ្ដល់​គោរមងារ​ដល់​លោក ហ៊ុន ម៉ាណែត នេះ គឺ​នៅ​បន្ទាប់​ពី​ព្រះមហាក្សត្រ ទ្រង់​ត្រាស់​បង្គាប់​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី៧ នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៧ សីហា។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ចាត់តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ នឹង​នាំ​ឲ្យ​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ខ្វះ​ភាព​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​មួយ ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់។

ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ កក្កដា​កន្លង​ទៅ សហគមន៍​អន្តរជាតិ​បាន​ចាត់​ទុក​ថា គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មិន​ស្រប​តាម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន បាន​ផាត់​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត៕

What Next?

Recent Articles

3 Responses to "ព្រះមហាក្សត្រ ផ្ដល់​គោរមងារ​ខ្ពស់​បំផុត នៃ​រាជបណ្ឌិត្យសភា ដល់​លោក ហ៊ុន ម៉ាណែត"

  1. That’s he knows and does just to give the Hun family whatever titles is requested from Hun Sen. This so call king is useless. To the eyes of the Cambodian people Hun Manet is not our Prime Minister. If he wants to be the prime minister, let’s vote! If Manet goes on to win the election fair and square, then we have no problem or issues to support him as our leader. But, now HE IS NOT!

  2. Anonymous says:

    That is the order from your majesty HUN SEN.

  3. Anonymous says:

    a massage to all Cambodian living in Cambodia >> please do not let HUN SEN taking every importance position in Cambodia to his families members . if HUN SEN can do what he wanted he will become GOD father in Cambodia . to bad so sad that this uneducated evil still want to kill his nation slowly just for his sickness dump brain . what so ever my massage to HUN SEN please do not so proud of yourself being the evil monster . your day is coming soon you murder so many human life you reserving to GOD’s justice soon . ORS LEAK >>>>CHHEAM SREK SBEKHOV .. yes I’m sour every thing have it own day please wait to see in the future . some thing going up it have to come down hart .