កម្ពុជា
14/08/2023 – 09:33
ដោយ៖ ញឹម សុផល
RFI
មិនខុសពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាអាណត្តិចាស់ទេ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីតែងតាំង បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយចិន និងបន្តប្រកាន់ជំហរទទួលស្គាល់ «គោលនយោបាយចិនតែមួយ»។ ការបញ្ជាក់នេះ ធ្វើឡើងខណៈដែលលោក ហ៊ុន ម៉ាណែត មានជំនួបជាលើកដំបូងក្រោយការតែងតាំងពីព្រះមហាក្សត្រជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃអាទិត្យអំឡុងពេលលោក វ៉ាង យី ធ្វើទស្សនកិច្ចនៅកម្ពុជា។

លោក ហ៊ុន ម៉ាណែត ជួបជាមួយលោក វ៉ាង យី © សហការី
នៅក្នុងជំនួបរវាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ភាគីទាំងពីរបានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ ជំនួបជាមួយប្រមុខការទូតចិនលោក វ៉ាង យី គឺជាជំនួបដំបូងរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយព្រះមហាក្សត្រកាលពីពេលថ្មីៗកន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់ពីជំហររបស់ចិនបន្តជំរុញការអនុវត្តន៍ការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏នឹងទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខផងដែរ។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ប្រាប់ភាគីមិត្តចិនវិញដែរ នូវការរក្សាគោលជំហរឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលថ្មីលោក គឺការគាំទ្រ«គោលនយោបាយចិនតែមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។
ទាក់ទងទៅនឹងបដិសណ្ឋាកិច្ចដំបូងរបស់លោក ហ៊ុន ម៉ាណែត ចំពោះប្រមុខការទូតបរទេសក្រោយលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនោះ លោកបណ្ឌិត គិន ភា នាយកវិទ្យស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ថាវត្តមានរបស់លោក វ៉ាង យី នៅកម្ពុជាពេលនេះជាពេលវេលាមួយដ៏ល្អ ដែលជាចំណុចចាប់ផ្តើមការរឹតបន្តឹងថែមទៀតនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសអំឡុងពេលដែលកម្ពុជាមានការផ្លាស់ប្តូរមេដឹកនាំប្រទេសថ្មី។ លោកថាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កម្ពុជា និងចិននៅតែបន្តផ្តល់សារៈសំខាន់ និងអាទិភាពឲ្យគ្នាទៅវិញទៅមក។
ដោយមានការជជែកគ្នាលើការពង្រីកសហប្រតិបត្តិការសំខាន់ៗថ្មីៗបន្ថែមទៀត និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅក្នុងតំបន់ និងអន្តរជាតិ លោកបណ្ឌិត គិន ភា បញ្ជាក់ថាគោលនយោបាយចិនមួយនឹងមិនមានការផ្លាស់ប្តូរ បញ្ហាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ កម្ពុជានឹងឈរយ៉ាងរឹងម៉ាំជាមួយចិន ក្នុងការដោះស្រាយកង្វល់រួម និងបញ្ហាពិភពលោក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នា៕
I was hoping that everyone that criticized you were wrong but you are who you are and proving everyone is right about you. You’re just announcing to the world that you’re supporting the Communist China! How dumb can you possibly be? You got educated in the US and this is all that you got? The more you’re clinging to China the Cambodian will be suffered.