អតីត​គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ប្ដេជ្ញា​ទាមទារ​យុត្តិធម៌

2023.09.11
RFA

អតីត​គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ប្ដេជ្ញា​ទាមទារ​យុត្តិធម៌

អតីត​គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ (លើកបដា) និងសកម្មជនផ្សេងទៀត តវ៉ា​នៅមុខក្រសួង​អប់រំ នៅថ្ងៃទី១១ កញ្ញា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អតីត​គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ម្នាក់​ក្នុងចំណោម​១២​នាក់​ផ្សេងទៀត ដែល​ត្រូវ បាន​សាលា​លុបឈ្មោះ​ចេញ កាលពី​ខែធ្នូ ឆ្នាំ​២០២១ បន្ត​ទាមទារ​រក​យុត្តិធម៌ ដើម្បី​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​ការ​លុបឈ្មោះ​របស់​ពួកគេ​។

ការ​តវ៉ា​លើក​ទី​៦ នៅ​ថ្ងៃទី១១ កញ្ញា​នេះ ក៏​មិន​ខុសពី​លើក​មុនៗ ដែរ គឺ​ធ្វើ​ឡើង​នៅ​ពីមុខ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​កាន់​បដា និង​ជញ្ជីង​យុត្តិធម៌។

លើស​ពី​នេះ យុវជន​តវ៉ា​គឺ លោក កែវ សុវណ្ណឫទ្ធិ បាន​ពាក់​ម៉ាស់​ដោយមាន​បិត​ស្កុត​ខ្មៅ​សញ្ញា​ខ្វែង​ពី​លើ ដើម្បី​បង្ហាញ​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ដេក​នៅ​ពីមុខ​ក្រសួង។ ការ​តវ៉ា​នេះ ក៏​មាន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ជាង​១០​នាក់ បាន​នាំ​គ្នា​មក​គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​ការ​តស៊ូ​របស់​យុវជន កែវ សុវណ្ណឫទ្ធិ ក្រោម​ក្រសែភ្នែក​របស់​សមត្ថកិច្ច ដែល​ដាក់​កម្លាំង​តាម​ឃ្លាំមើល​សកម្មភាព​ពួកគេ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment