រូបត្លុកនយោបាយ​៖ អន្ទាក់​បំណុល ​«អរគុណ​សន្តិភាព»

ដោយ វិទ្យុអាស៊ីសេរី
2023.09.11
RFA

រូបត្លុកនយោបាយ​៖ អន្ទាក់​បំណុល ​«អរគុណ​សន្តិភាព»

តោះ… ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


អស់​រយៈពេល​ជាង​៤ទសវត្សរ៍ក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាដូ​ដ៏ធំ​មួយ​ដែល​គណបក្ស​នេះ ​ផ្តល់​ជូន​ដល់​សង្គម​កម្ពុជា នោះ​គឺ​គម្លាត​កាន់តែ​ខ្លាំង​ឡើងៗ ​រវាង​អ្នកមាន​លុយ​មាន​អំណាច និង​អ្នកក្រ។ ពាក្យ​ស្លោក​ «អរគុណ​សន្តិភាព» ​កំពុង​ត្រូវបាន​ក្រុម​អ្នកមាន​លុយ​មាន​អំណាច​យក​មក​បិទបាំង​មហិច្ឆតា​បន្ត​ក្ដោបក្ដាប់​អំណាច​ផ្តាច់​មុខ​របស់​ខ្លួន ​ដោយ​ផាត់ចោល​សំឡេង​ប្រឆាំង ក្នុង​អ្វីមួយ​ដែល​គណបក្ស​នេះ​ ហៅថា ​«ទោះក្នុង​តម្លៃ​ណា​ក៏ដោយ»។ អន្ទាក់​បំណុល «អរគុណ​សន្តិភាព» ​កំពុង​ធ្វើឱ្យ​កម្ពុជា​ហិនហោច និង​បាត់បង់​​បន្តិច​ម្តងៗ​នូវ​ព្រៃឈើ រ៉ែមាស ធនធាន​ធម្មជាតិ​ និង​រតនសម្បត្តិ​ដ៏មាន​តម្លៃ​ជា​ច្រើន​ទៀត ​ដែល​​បន្សល់​ទុក​ដោយ​ដូនតា​របស់​ប្រទេស​នេះ ​ជូន​ដល់​មនុស្ស​ម្នា​ជំនាន់​ក្រោយ។ គឺ​ដោយសារ​តែ​គោលនយោបាយ ​«អរគុណ​សន្តិភាព»​ ក្លែងក្លាយ​មិន​ចេះ​រីង​ស្ងួត​នេះ​ហើយ​ ទើប​បាន​ជា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​តោកយ៉ាក​មិនតិច​ជាង​២លាន​នាក់​ទេ បាន​​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ និង​បន្ត​រស់នៅ​ស៊ីឈ្នួល​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​ នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment