លោក ប៉ា ងួនទៀង៖ VOD នៅប្រកាន់គោលការណ៍ដើម ទោះ​ដំណើរការពីក្រៅស្រុក

បទសម្ភាស
ដោយ៖អោ ស្រីពេជ្រ
20/09/2023 – 11:14
RFI

លោក ប៉ា ងួនទៀង អតីតនាយកCCIM
លោក ប៉ា ងួនទៀង អតីតនាយកCCIM © Pa Tieng


សំឡេងប្រជាធិបតេយ្យ (VOD)​ បាន​ប្រកាស​ដំណើរការផ្សព្វផ្សាយព័ត៌មាន​ឡើងវិញពីសហរដ្ឋអាមេរិក​ចាប់ពីថ្ងៃទី​២ខែតុលាខាងមុខនេះ ក្រោយបិទការផ្សាយនៅក្នុងប្រទេសកម្ពុជា​​​តាំងពីខែកុម្ភៈ ឆ្នាំ​២០២៣មក។ ការប្រកាសបើកដំណើរការ​ឡើងវិញនេះ នឹងត្រូវធ្វើឡើងដោយឈរលើគោលការណ៍ដដែល ទាំងគោលការណ៍វិជ្ជាជីវៈ ក្រមសិលធម៌ ឯករាជ្យភាព​ ក្នុងការ​ផ្សាយ​ព័ត៌មានពិតសម្រាប់ពលរដ្ឋខ្មែរ។ នេះបើតាមការអះអាងរបស់លោក ប៉ា ងួនទៀង ជាប្រធានដឹកនាំ​ស្ថាប័ននេះ។ តាមបទសម្ភាសន៍ជាមួយវិទ្យុបារាំង លោក ប៉ា ងួនទៀង បញ្ជាក់ទៀតថា ​​​​ VOD ដែលផ្សាយចេញពីក្រៅស្រុកនេះ មិនពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ​ទៀតនោះទេ ដោយ​​ VOD នឹងជាស្ថាប័នឯករាជ្យមួយ ដែលបានចុះបញ្ជីប្រតិបត្តិការ​ត្រឹមត្រូវជាមួយសហអាមេរិក។

What Next?

Recent Articles