បទយកការណ៍
13/11/2023 – 14:48
ដោយ៖ អេង គីមហុង
RFI

អេង ម៉ាឡៃ ហៅសូ មេត្តា ជាសកម្មជនសង្គមដែលកំពុងជាប់ក្ដីក្ដាំនៅតុលាការបង្ខំចិត្តដឹកដៃប្អូនស្រីពីរនាក់ទៅប្រទេសថៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។ ភៀសខ្លួនទៅថៃមិនមែនជាក្ដីស្រមៃតែដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងប្អូនស្រីទាំងពីរ។បើតាមមេត្តាដំណើរជីវិតពេលទៅដល់ដីថៃរស់បានដោយសារបាត។ មេត្តាឲ្យដឹងទៀតថា ជីវិតជនភៀសខ្លួនទាំងពីរភេទអាចប្រឈមនឹងការជួញដូរជាពិសេសស្ត្រី។