Naval News៖ ទំនើបកម្មកំពង់ផែរាម មានសមត្ថភាពលើសពីអ្វីដែលមានក្នុងរបាយការណ៍កន្លងមក

កម្ពុជា
កម្ពុជា-សន្តិសុខ
16/11/2023 – 07:01
ដោយ៖ ជួប នរក្សា
RFI

ទំនើបកម្មកំពង់ផែរាម នាមួយរយៈកាលចុងក្រោយនេះ កំពុងរៀបចំបានយ៉ាងល្អ និងមានសមត្ថភាពលើសពីអ្វីដែលរបាយការណ៍ធ្លាប់សិក្សាពីមុន។ នេះបើតាមការអះអាងរបស់ព្រឹត្តិបត្តិព័ត៌មាន Naval News ដែលជាស្ថាប័នតាមដានអំពីបច្ចេកវិទ្យាកងទ័ពជើងទឹកនៅលើពិភពលោក។ ទំនើបកម្មចុងក្រោយនេះ គឺ កំពង់ផែរាម កំពុងសាងសង់ផែស្ងួត នៅក្រោមជំនួយរបស់ភាគីចិន។

ទំនើបកម្មកំពង់ផែរាម មានសមត្ថភាពលើសពីអ្វីដែលមានក្នុងរបាយការណ៍
ទំនើបកម្មកំពង់ផែរាម មានសមត្ថភាពលើសពីអ្វីដែលមានក្នុងរបាយការណ៍ © Naval News


បើតាមការចុះផ្សាយរបស់ Naval News នៅថ្ងៃទី១៣វិច្ឆិកា គឺ កំពង់ផែរាម នឹងផ្តល់ឲ្យកងទ័ពជើងទឹកចិន នូវមូលដ្ឋានមួយ នៅចុងភាគខាងត្បូង នៃសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងខ្លាំង។ កំពង់ផែរាម ជាយុទ្ធសាស្ត្រ និងជាផ្នែកសំខាន់នៃការសាងសង់មូលដ្ឋាននៅក្រៅប្រទេសរបស់ចិន ខណៈដែលទំនើបកម្មចុងក្រោយនេះ គឺ ជាការសាងសង់ផែស្ងួតថ្មីមួយ។

ជាការពិត ដែលកម្ពុជា បានអះអាងថា ការធ្វើទំនើបកម្មកំពង់ផែរាម នៅក្រោមជំនួយរបស់ចិន គឺដើម្បីបម្រើដល់កងទ័ពជើងទឹករបស់កម្ពុជា។ ក៏ប៉ុន្តែយ៉ាងណា បើតាមអ្នកជំនាញផ្នែកយុទ្ធសាស្ត្រយោធា Naval News គឺ ទំហំ និងសំណង់នៃផែស្ងួត ហាក់មិនស៊ីគ្នានឹងកប៉ាល់ជើងទឹករបស់កម្ពុជា ខណៈដែលកប៉ាល់ជើងទឹកតូចរបស់កម្ពុជា ស្ទើរតែគ្មានមួយណា ដែលមានប្រវែងជាង៥០ម៉ែត្រឡើយ។

បើតាម Naval News តឹកតាងនៃផែស្ងួតនេះ កាន់តែមានងឿងឆ្ងល់ចំពោះគម្រោងនៃវត្តមាននៃកងទ័ពជើងទឹកចិន នៅតំបន់កំពង់ផែរាម បើទោះជារដ្ឋាភិបាលកម្ពុជា តែងតែធ្លាប់ច្រានចោលការចោទប្រកាន់នេះក្តី។

គួររំលឹកថា តាមរូបភាពថតចេញពីផ្កាយរណប កាលពីអំឡុងខែកក្កដាកន្លងទៅ បានបង្ហាញថា កំពង់ផែដែលមានប្រវែងជិត៧០០ម៉ែត្រ និងមានចំណតប្រើប្រាស់ប្រវែងជិត៣០០ម៉ែត្រ លាតសន្ធឹងចេញពីដីឆ្នេរក្នុងមូលដ្ឋានទ័ពរាមភាគខាងកើតចាក់ចូលទៅផ្ទៃសមុទ្រភាគខាងត្បូង កំពុងពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ហើយគេសន្មត់ថា ដំណើរការសាងសង់ទាំងស្រុងនឹងត្រូវបញ្ចប់រួចរាល់នាពេលដ៏ខ្លីខាងមុខ។ ក្រៅពីនេះ រូបភាពថតចេញពីផ្កាយរណប ទំនើបកម្មនៃកំពង់ផែរាម គឺ ទីតាំងមូលដ្ឋានទ័ពមួយផ្នែកដែលចិនគ្រប់គ្រងបច្ចុប្បន្នមានសំណង់អគារបន្ថែមចំនួន២៥ និងកំពង់ផែចំនួន២។ នេះបើតាម ផ្កាយរណបរបស់ក្រុមហ៊ុនពាណិជ្ជកម្មសហរដ្ឋអាមេរិក Blacksky

What Next?

Recent Articles