សហព័ន្ធខ្មែរកម្ពុជាក្រោមបានគ្រប់គ្រងទំព័រ Facebook សំឡេងកម្ពុជាក្រោម (VOKK) ក្រោយក្រុម​ហេកឃ័រលួចចូលគ្រប់គ្រង និងលុបចោល

ដោយ យន់ សាមៀន
2023.11.20
RFA

សហព័ន្ធខ្មែរកម្ពុជាក្រោមបានគ្រប់គ្រងទំព័រ Facebook សំឡេងកម្ពុជាក្រោម (VOKK) ក្រោយក្រុម​ហេកឃ័រលួចចូលគ្រប់គ្រង និងលុបចោល

ទំព័ហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ រូបៈ Screenshot


នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានយកមកវិញនូវទំព័រ ( Facebook) របស់វិធីផ្សាយសំឡេងកម្ពុជាក្រោម ដែលមានឈ្មោះជាភាសាអង់គ្លេសថា (Voice of Kampuchea Krom) ក្រោយពេលក្រុម​អនាមិក (Hacker) បានលួចចូលគ្រប់គ្រង និងលុបចោលទាំងស្រុងកាលពីចុងខែតុលាកន្លងទៅ។ ការវាយលុករបស់ក្រុម​ហេកឃ័រ (Hacker) នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណមបានឃាត់ខ្លួនសកម្មជនសទ្ធិមនុស្សខ្មែរក្រោម ៤នាក់ដាក់ពន្ធនាគារ ដោយសារតែពួកគេប្រើប្រាស់ បណ្តាញសង្គមពិសេស (Facebook) ផ្សព្ធផ្សាយអំពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម។ សកម្មជនទាំងនោះ បានប្រើប្រាស់កម្មវិធីផ្សាយសំឡេងកម្ពុជាក្រោម ដើម្បីស្តាប់ព័ត៌មាន និងសិក្សាឯកសារសិទ្ធិមនុស្សផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ត។

លោកអ្នកនាងអាចចូលរកមើលព័ត៌មានរបស់កម្មវិធីសំឡេងកម្ពុជាក្រោម តាមរយៈអាសយដ្ឋាន៖ www.facebook.com/vokk.net

សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រើប្រាស់ទំព័រហ្វេសប៊ុក (Facebook Page) សំឡេងកម្ពុជាក្រោម ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានឡើងនៅលើដែនដីកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិដោយសន្តិវិធីនិងអហិង្សានៅលើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។ សំឡេងកម្ពុជាក្រោម ជាកម្មវិធីផ្សាយវិទ្យុបង្កើតឡើង កាលពីឆ្នាំ២០០១ គឺមានអាយុកាល២២ឆ្នាំហើយ។ កម្មវិធីនេះ ឋិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងចំណោមកម្មវិធីផ្សេងទៀត ដូចជាទូរទស្សន៍អនឡាញ បោះពុម្ពសៀវភៅ ព្រឹត្តិបត្រ និងកាសែតព្រៃនគរជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles