ដោយ ថា ថៃ
2023.11.20
RFA

អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បដាតវ៉ានៅខាងមុខក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បន្តលើកបដាតវ៉ានៅខាងមុខក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួន។
នេះជាសប្តាហ៍ទី១៤ ដែលយុវជនរូបនេះបានតវ៉ា ទោះជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ពុំបានអើពើនឹងការទាមទាររបស់ខ្លួនយ៉ាងណាក្ដី។ ការតវ៉ានៅព្រឹកនេះ ពុំមានការរារាំង និងប្រើហិង្សាពីសំណាក់អាជ្ញាធរដូចលើកមុនទេ។
លោក កែវ សុវណ្ណឫទ្ធិ អាយុ ២០ឆ្នាំ គឺជាអតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលបានប្រឡងជាប់ស្ថាពរ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក កែវ សុវណ្ណឫទ្ធិ និងអតីតគរុសិស្ស ១១នាក់ផ្សេងទៀត ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ លោក កែវ សុវណ្ណឫទ្ធិ និងមិត្តភក្ដិរបស់លោកមួយរូបទៀតគឺលោក ឡាន ប្រាថ្នា ធ្លាប់ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ ប្រើអំពើហិង្សាចំនួនពីរដង កាលពីថ្ងៃទី២១ ខែសីហា និងថ្ងៃទី៩ ខែតុលា កន្លងទៅ បណ្ដាលឱ្យសន្លប់ និងមានរបួសខ្លួនប្រាណមួយចំនួន។
សូមរង់ចាំ និងស្ដាប់ព័ត៌មានពិស្ដារ..,
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។