បទយកការណ៍
20/11/2023 – 02:57
ដោយ៖ ឈាង បុប្ផា
RFI
ភាពចម្រូងចម្រាសជុំវិញ ការផ្លាស់ទីកន្លែងរស់នៅរបស់ប្រជាជនចេញពីតំបន់អង្គរបានលេចត្រដែត នៅក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីការអភិរក្ស រមណីយដ្ឋានអង្គរ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់យូណេស្កូ ទីក្រុងប៉ារីស។ មានវត្តមានចូលរួមស្តាប់នៅក្នុងសាលសន្និសីទនៅទីស្នាក់ការយូណេស្កូ កាលពីថ្ងៃពុធទី ១៥វិច្ឆិកា អនុប្រធានថ្នាក់តំបន់សម្រាប់ការស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្ស Amnesty International លើកបង្ហាញដល់អង្គប្រជុំពីរបាយការណ៍ដែលនិយាយពីការបណ្តេញចេញដោយបង្ខំ ទ្រង់ទ្រាយធំនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ ភាគី អាជ្ញាធរជាតិអប្សរាតាមរយៈ អគ្គនាយក លោក ហង់ ពៅ ទាត់ចោលការចោទប្រកាន់ និងថារបាយការណ៍របស់ Amnesty International បង្កើតឲ្យមានការយល់ច្រលំ ប៉ះពាល់ដល់ការងារប្រឹងប្រែងរបស់អាជ្ញាធរអប្សរា។