រូបត្លុកនយោបាយ​៖ គ្មានឡើយ​ «ប្រទេស​តូច តែ​មាន​បេះដូង​ធំ»​ សម្រាប់​អ្នក​អុំទូក

ដោយ វិទ្យុអាស៊ីសេរី
2023.12.10
RFA

រូបត្លុកនយោបាយ​៖ គ្មានឡើយ​ «ប្រទេស​តូច តែ​មាន​បេះដូង​ធំ»​ សម្រាប់​អ្នក​អុំទូក

តោះ… ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


«ប្រទេស​តូច តែ​មាន​បេះដូង​ធំ» គឺ​ជា​ពាក្យ​ដ៏​ពេញនិយម​ ដែល​មន្ត្រី​រដ្ឋាភិបាល​តែង​យក​មក​ប្រើ​ក្នុង​សម័យកាល​កូវីដ និង​នៅពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម។ ក៏ប៉ុន្តែ នៅ​រយៈពេល​មិន​ដល់​ជាង​កន្លះឆ្នាំ​ផង ​ក្រោយ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ប្រវត្តិសាស្ត្រ​នេះ​ បាន​បញ្ចប់​ទៅ ទ្រឹស្ដី​ហ៊ា​កែង​ដែល​គេ​និយម​ប្រើ​ ដើម្បី​សូកប៉ាន់​ទិញ​ទឹក​ចិត្ត​បរទេស​នេះ ​មិនត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យក​មក​អនុវត្ត​ចំពោះ​កីឡាករ​ម្ចាស់​ប្រទេស​ខ្លួនឯង​ឡើយ។ ជាក់ស្តែង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក។

ខុស​ស្រឡះ​ដូច​មេឃ​និង​ដី គ្មាន​ឡើយ​ការផ្តល់​សណ្ឋាគារ​លំដាប់​ផ្កាយប្រាំ គ្រែ​ពូក​ម៉ាស៊ីនត្រជាក់​សម្រាប់​ស្នាក់នៅ អាហារ​ហូបចុក​ឆ្ងាញ់ៗ និង​ការ​ធ្វើ​ដំណើរ​ហ្វ្រី ក្នុង​ម្នាក់​ ១៣១ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឬ​សរុប ១២៤​លានដុល្លារ ដូច​ក្រុម​កីឡាករ​ស៊ីហ្គេម​សម្រាប់​រយៈពេល ១០​ថ្ងៃ​នោះឡើយ។

បើទោះជា កីឡាករ​ទូកង​ខ្លះ​ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​យក​មុខ​យកមាត់​ឡង់សេ​ជួយ​ឧបត្ថម្ភ​ក៏ដោយ ក៏​កីឡាករ​ទូក​ង​ភាគច្រើន មិនត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ឡើយ។ ពួកគេ​បានត្រឹម​តែ​នាំគ្នា​ចង​អង្រឹង​ដេក​តាម​ដើមឈើ​ តម្រៀបគ្នា​បោះតង់​ដេក​រដូករណែល ឬ​ធ្វើម្ហូបអាហារ​ដោយ​ខ្លួនឯង​នៅលើ​ច្រាំង​តាម​មាត់ទន្លេ។ កាន់តែ​អាក្រក់​មើល​ជាង​នេះ​ទៀត ក្រុមកីឡាករ​ខ្លះ នាំ​គ្នា​ស្នាក់នៅ​និង​ចម្អិន​ម្ហូបអាហារ​ក្បែរ​កន្លែង​ចោល​សម្រាម និង​លូរ​បង្ហូរទឹក ដែល​មាន​ក្លិន​ឆ្អាប​ឆ្អេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles