កម្ពុជា​នាំ​ចូល​ផលិតផល​ប្លាស្ទិក និង​ជ័រកៅស៊ូ ថយ​ចុះ​១១% នៅ​ឆ្នាំ​២០២៣

ដោយ ម៉ៅ សុធានី
2024.02.09
RFA

កម្ពុជា​នាំ​ចូល​ផលិតផល​ប្លាស្ទិក និង​ជ័រកៅស៊ូ ថយ​ចុះ​១១% នៅ​ឆ្នាំ​២០២៣

ទិដ្ឋភាពសំរាមមានថង់ប្លាស្ទិកជាដើម នៅតាមបណ្ដោយផ្លូវ​ដែល​ក្រុម​យុវជនសំរាមចូលប្រមូល​ កាលពីដើមឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុកយុវជនសំរាម


កម្ពុជា​នាំចូល​ផលិតផល​ប្លាស្ទិក និង​ជ័រកៅស៊ូ ចំនួន​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣ ដែល​បាន​ថយ​ចុះ​ចំនួន ១១% បើ​ធៀប​កាលពី​ឆ្នាំ​២០២២ ដែល​មាន​ទឹកប្រាក់​ជាង ១​ពាន់ ២​រយ​លាន (1.22 billion) ដុល្លារ។

នាយក​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ថយ​ចុះ​នេះ បណ្តាល​មក​ពី​កត្តា​មួយចំនួន​រួមមាន ការ​បង្កើន​ការផលិត​ធនធាន​ជ័រ​កៅស៊ូ​ក្នុង​ស្រុក ជាជាង​ការ​នាំ​ចូល ការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​សំរាប់​ការពារ​បរិស្ថាន ការ​ប្រើ​ថង់​ប្លាស្ទិក​ចាស់​ឡើងវិញ និង​ជម្រើស​ការប្រើ​សម្ភារៈ​ផ្សេង​ដើម្បី​វេច​ខ្ចប់។ លោក​បន្ត​ថា ប្រជាពលរដ្ឋ ក៏​បាន​យល់​ដឹង និង​ចូលរួម​ក្នុង​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​ឈប់​ប្រើ​ថង់​ប្លាស្ទិក» ជាដើម របស់​ក្រសួង​បរិស្ថាន។

ក្រសួង​បរិស្ថាន សង្កត់ធ្ងន់​ថា ការ​បំពុល​បរិស្ថាន​ដោយសារ​ការ​ប្រើប្រាស់​ប្លាស្ទិក គឺ​ជា​ក្តី​បារម្ភ​របស់​ពិភពលោក ហើយ​ដែល​សមាជិក​ប្រទេស នៃ​អង្គការ​សហប្រជាជាតិ​ទាំងអស់ កំពុង​ចរចា​គ្នា បង្កើត​ជា​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ក្នុង​នោះ​រួមមាន​កាត់បន្ថយ​ផលិតផល​ប្លាស្ទិក និង​ការចែក​ចាយ ព្រមទាំង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ឡើងវិញ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles