ដោយ វិទ្យុអាស៊ីសេរី
2024.02.12
RFA
តស់… ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ! រូប៖ RFA
មេដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងឆ្នាំថ្មី ឆ្នាំរោងដែលជាឆ្នាំប្រកបដោយប្រផ្នូលល្អនេះ ដើម្បីស្តារសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ដែលបានដាំក្បាលចុះដល់ដំណាក់កាលនៃការរីកលូតលាស់យឺតយ៉ាវ បន្ទាប់ពីប្រទេសចិនបានពង្រីកសេដ្ឋកិច្ចក្នុងល្បឿនលឿនប្រកបគ្រោះថ្នាក់អស់រយៈពេលជាច្រើនទសវត្សរ៍រួចមក។
ក្រុមអ្នករិះគន់ និយាយថា វិធានការប៉ះប៉ូវរយៈពេលខ្លី នឹងមិនអាចជួយដោះស្រាយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានធ្លាក់ចុះដោយសារតែបញ្ហាចាក់ស្រេះជាប្រព័ន្ធជាច្រើន មានដូចជា បំណុលរដ្ឋាភិបាលមូលដ្ឋានដែលចេះតែកើនឡើង ទីផ្សារអចលនទ្រព្យធ្លាក់ចុះ និងការដួលរលំដោយសារតែវិធីសាស្ត្រផ្ដោតចម្បងទៅលើវិស័យសន្តិសុខជាតិរបស់លោក ស៊ី ជិនពីង ក្នុងនោះមានដូចជាការបង្ក្រាបលើវិស័យបច្ចេកវិទ្យា និងសហគ្រិនអ្នកមាន ព្រមទាំងគោលនយោបាយបំភ័យដល់វិនិយោគិនបរទេស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។