ដោយ ម៉ៅ សុធានី
2024.02.24
RFA

ស្លាកលេខម៉ូតូដែលសមត្ថកិច្ចចុះបង្ក្រាបបានពីទីតាំងទិញលក់ម៉ូតូមួយកន្លែង នៅផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកនគរបាលជាតិ
សមត្ថកិច្ចរកឃើញម៉ូតូដែលត្រូវចោរលួចចំនួន ៣១គ្រឿង និងស្លាកម៉ូតូចំនួន១១២ ពេលចុះបង្ក្រាបឃ្លាំងមួយនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ប៉ុស្តិ៍នគរបាលខណ្ឌទួលគោកសហការជាមួយឧក្រិដ្ឋកម្មតូចតាច នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២២ ខែកុម្ភៈ បានចុះឆ្មក់នៅទីតាំងទិញលក់ម៉ូតូមួយកន្លែង នៅផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ហើយសមត្ថកិច្ចក៏បានដកហូតម៉ូតូ ស្លាកម៉ូតូ និងប័ណ្ណបើកបរម៉ូតូ ៧២សន្លឹក ព្រមទាំងសម្ភារៈមួយចំនួនទៀត មករក្សាទុកនៅអគ្គស្នងការនគរបាលជាតិ។ ចំណែកម្ចាស់អាជីវកម្ម បានរត់គេចខ្លួនបាត់។
សមត្ថកិច្ច អំពាវនាវដល់សាធារណជនថា ប្រសិនបើមានបាត់ម៉ូតូ ឬស្លាកលេខ សូមយកឯកសារកម្មសិទ្ធិ មកផ្ទៀងផ្ទាត់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីទទួលបានម៉ូតូ ឬស្លាករបស់ខ្លួនមកវិញ។ សមត្ថកិច្ចនៅមិនទាន់មានគម្រោងចុះបង្ក្រាបទីតាំងផ្សេងទៀតនៅឡើយទេ ដោយសារកំពុងស៊ើបអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។