#រូបត្លុកនយោបាយ​៖ អាទិទេព​សន្តិភាព?

ដោយ វិទ្យុអាស៊ីសេរី
2024.02.28
RFA

#រូបត្លុកនយោបាយ​៖ អាទិទេព​សន្តិភាព?

អាទិទេព​សន្តិភាព? រូប៖ RFA


រដ្ឋាភិបាល​ថ្មី​របស់​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត បន្ត​លើក​ស្ទួយ​ពាក្យស្លោក​ «អរគុណ​សន្តិភាព» ​មិន​ខុស​ពី​សម័យកាល​ឪពុក​របស់​លោក​ឡើយ។ លោក និង​ឪពុក​របស់​លោក ត្រូវ​បាន​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​លើក​តម្កើង និង​បញ្ចើចបញ្ចើ​ជា​បិតា​ «សន្តិភាព» ស្ទើរ​ស្មើ​នឹង​អាទិទេព​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​គោរព​ដឹងគុណ​គ្មាន​ទី​បញ្ចប់ និង​ដោយ​គ្មាន​ការចោទ​សួរ ឬ​បញ្ចេញ​មតិ​រិះគន់​ណា​មួយ​ឡើយ។ នៅ​ទន្ទឹម​នឹង​នេះ ពាក្យ​ស្លោក​ «អរគុណ​សន្តិភាព»​ នេះ ហាក់​កំពុង​ត្រូវ​បាន​បក្ស​កាន់អំណាច និង​ត្រកូល​ «ហ៊ុន» យក​មក​ប្រើ​ប្រាស់​ធ្វើ​ជា​ម៉ាស៊ីន​ឃោសនា​ដើម្បី​បិទបាំង​រាល់​អំពើ​ហិង្សា ការបំភិតបំភ័យ អយុត្តិធម៌​សង្គម ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការប្រើប្រាស់​គុក​ច្រវាក់​ចាប់ចង​ក្រុម​អ្នករិះគន់​ដាក់​គុក​ឥត​ស្រាកស្រាន​ក្រោម​លេស​នៃ​ការ​អនុវត្ត​ច្បាប់។

ក្រុម​អ្នក​ជំនាញ ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​បណ្ដែត​បណ្ដោយ​ឱ្យ​កើត​មាន​សន្តិភាព​បែប​ហិង្សា​នេះ​​តទៅទៀត នោះ​កម្ពុជា​ងាយ​នឹង​រងគ្រោះ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ភ្នក់​ភ្លើង​សង្គ្រាម​ស៊ីវិល​សាជាថ្មី ពោលគឺ​ជា​ជនរងគ្រោះ​នៃ​ពាក្យ​ «អរគុណ​សន្តិភាព»​ នេះ​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles