#រូបត្លុកនយោបាយ​៖ បុក​រត់​រួច​បោះ​លុយ​បញ្ចប់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​!

ដោយ វិទ្យុអាស៊ីសេរី
2024.03.09
RFA

#រូបត្លុកនយោបាយ​៖ បុក​រត់​រួច​បោះ​លុយ​បញ្ចប់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​!

បុក​រត់​រួច​បោះ​លុយ​បញ្ចប់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​! រូប៖ RFA


មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​អំពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​នៅ​តែ​កើត​មាន​ច្រើន​ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ភាព​ធូរ​រលុង​ និង​ពុក​រលួយ​។​ ជា​មួយ​គ្នា​នេះ ​ជន​បង្កបាន​ប្រើ​ប្រាស់​មធ្យោបាយ​សម្រប​សម្រួល​បញ្ចប់​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​មួយ​ជន​រងគ្រោះ​ ឬ​ប្រើ​លុយ​ ដើម្បី​បិទ​មាត់​ប៉ូលិស​ ពេល​មាន​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​ផ្ទាល់​តែ​ម្តង​ ហើយ​ពេល​ខ្លះ​ជន​បង្ក​រត់​គេច​ខ្លួន​សិន​រួច​ចាំ​ដោះ​ស្រាយ​តាម​ក្រោយ​។

សង្គម​ស៊ីវិល​យល់​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​ និង​ប្រើ​លុយ​បញ្ចប់​រឿង​នេះ​ កំពុង​ក្លាយ​ជា​វប្បធម៌​អាក្រក់​មួយ​នៅ​កម្ពុជា​។ ទិដ្ឋភាព​បែប​នេះ ​ពួកគាត់​យល់​ថា ​នេះ​ជា​ការ​អនុវត្ត​ច្បាប់​ មាន​ស្តង់​ដារ​ពីរ​ ដោយ​អ្នក​មាន​ប្រាក់​ និង​មាន​អំណាចបង្ក​គ្រោះ​ថ្នាក់​ហើយ​រួច​ខ្លួន​។ ចំណែក​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ចាំ​តែ​ទទួល​រង​គ្រោះ​ ដោយ​គ្មាន​ថ្ងៃ​នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles