#រូបត្លុកនយោបាយ​៖ «ខ្ញុំ​មនុស្ស​ឈ្លាសវៃ​ប៉ុណ្ណឹង​ហើយ នៅ​ចាញ់​បោក!»

ដោយ វិទ្យុអាស៊ីសេរី
2024.03.27
RFA

#រូបត្លុកនយោបាយ​៖ «ខ្ញុំ​មនុស្ស​ឈ្លាសវៃ​ប៉ុណ្ណឹង​ហើយ នៅ​ចាញ់​បោក!»

«ខ្ញុំ​មនុស្ស​ឈ្លាសវៃ​ប៉ុណ្ណឹង​ហើយ នៅ​ចាញ់​បោក!» រូប៖ RFA


រឿងរ៉ាវ​អាស្រូវ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​នៃ​អាជីវកម្ម​វិនិយោគ​បែប​ឆបោក​របស់​ក្រុមហ៊ុន Cambodian Investors Corporation Plc. (CIC) កំពុង​ផ្ទុះ​កក្រើក​ក្នុង​សង្គម​កម្ពុជា ​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ។ ក្រុមហ៊ុន​នេះ ​រង​នូវ​ការចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទន់​វិនិយោគ​រាប់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២៣​មក​ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់។

ខុស​ពី​គម្រោង​វិនិយោគ​បែប​ឆបោក​ដទៃទៀត ​ដែល​ពលរដ្ឋ​ក្រីក្រ​គឺ​ជា​ជន​រងគ្រោះ អាជីវកម្ម​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​ មាន​ជនរងគ្រោះ​រាប់​ចាប់​តាំង​ពី​បញ្ញវន្ត ឧកញ៉ា និង​អ្នកមាន​មុខ​មាន​មាត់​មួយ​ចំនួន​ក្នុង​សង្គម។ ជាក់ស្តែង សូម្បី​តែ​អតីត​ម្ចាស់​ភាគហ៊ុន​មួយ​រូប​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន ១៣​រូប នៃ​ក្រុមហ៊ុន​នេះ គឺ​ឧកញ៉ា គួច ម៉េងលី ក៏​បាន​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជនរងគ្រោះ​ម្នាក់​ ដែល​ចាញ់បោក​ក្រុមហ៊ុន​នេះ​ អស់​ជិត​៣០​ម៉ឺន​ដុល្លារ។ លោក​អះអាង​ថា ករណី​ក្រុមហ៊ុន​នេះ ​គឺ​ជា​សំណុំ​រឿង​ព្រហ្មទណ្ឌ ​ដែល​អាជ្ញាធរ​រដ្ឋ​ត្រូវ​តែ​មាន​ការស៊ើបអង្កេត​ដោយសារ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​នៅឡើយ និង​កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឡូយឆាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles