វេទិកា​អ្នក​ស្ដាប់៖ តើ​មេ​ដឹកនាំ​យុវជន​​ពី​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អាមេរិក នឹង​ធ្វើ​អ្វី​ ក្រោយ​វគ្គបណ្ដុះបណ្ដាល ហើយ​ត្រឡប់​ទៅ​ប្រទេស​រៀងៗ ខ្លួន​វិញ?

ដោយ ជុន ច័ន្ទបុត្រ
2024.03.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេទិកា​អ្នក​ស្ដាប់៖ តើ​មេ​ដឹកនាំ​យុវជន​​ពី​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អាមេរិក នឹង​ធ្វើ​អ្វី​ ក្រោយ​វគ្គបណ្ដុះបណ្ដាល ហើយ​ត្រឡប់​ទៅ​ប្រទេស​រៀងៗ ខ្លួន​វិញ?

(ឆ្វេង) អ្នកស្រី ឡេង ចិន្ដា ប្រធាន​សមាគម​បេះដូង​ខ្មែរ (កណ្ដាល) លោក ហៃ វណ្ណា សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ និង​លោក អ៊ូ សាមាឌី ប្រធាន​សមាជយុវជនពិភពលោកប្រចាំតំបន់អាស៊ី​អាគ្នេយ៍។ Photo: RFA


វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃសុក្រ ទី២៩ ខែមីនា​ ឆ្នាំ២០២៤ ​ជជែក​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​មេ​ដឹកនាំ​យុវជន នៃ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ។

ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ទើប​តែបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មេ​ដឹកនាំ​យុវជន​មក​ពី​ប្រទេស​មួយ​ចំនួន ក្រោយ​ចលនា​នេះ បាន​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា​ចុង​សប្ដាហ៍​មុន នៅ​ទីក្រុង ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California)។

តើ​មេ​ដឹកនាំ​យុវជន​មក​ពី​ប្រទេស​សំខាន់ៗ ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អាមេរិក នឹង​ធ្វើ​អ្វី​ខ្លះ ក្រោយ​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​រៀងៗ ខ្លួន​វិញ?

ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃសុក្រ ទី២៩ តំណាង​យុវជន​មក​ពី​ជប៉ុន កូរ៉េខាងត្បូង និង​អាមេរិក បាន​ចូលរួមជជែក​ពិភាក្សា​បន្ថែម​ ជុំវិញ​គម្រោង​ប្រមូលផ្ដុំ​កម្លាំង​យុវជន ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ហៃ វណ្ណា សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ និង​អ្នកស្រី ឡេង ចិន្ដា ប្រធាន​សមាគម​បេះដូង​ខ្មែរ ព្រមទាំង​លោក អ៊ូ សាមាឌី ប្រធាន​សមាជ​យុវជន​ពិភពលោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាន​ជជែកពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

What Next?

Recent Articles

Leave a Reply

Submit Comment