#រូបត្លុកនយោបាយ៖ នរណាជានាយករដ្ឋមន្ត្រីពិតប្រាកដ?

ដោយ វិទ្យុអាស៊ីសេរី
2024.03.30
RFA

#រូបត្លុកនយោបាយ៖ នរណាជានាយករដ្ឋមន្ត្រីពិតប្រាកដ?

នរណាជានាយករដ្ឋមន្ត្រីពិតប្រាកដ? រូប៖ RFA


អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ទៅ​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​បូអាវ (Boao Forum) រយៈពេល​៣ថ្ងៃ​នៅ​ខេត្ត​ហៃណាន (Hainan) ប្រទេស​ចិន ចាប់​ពី​ថ្ងៃទី២៧ ដល់​ថ្ងៃ​ទី២៩ ខែ​មីនា។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ទីមួយ​​របស់​លោក​ចាប់​តាំង​ពី​លោក​បាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នា​ពេល​នេះ ធ្វើឡើង​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។

ទោះយ៉ាង​ណា នៅ​ពេល​លោក​ចាកចេញ​ពី​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូន​ប្រុស​ច្បង​របស់​លោក​រៀបចំ​ពិធីការ​ជូន​ដំណើរ​យ៉ាង​អធិកអធម ដោយ​មាន​មន្ត្រី​អ្នក​មុខ​អ្នកការ​រដ្ឋាភិបាល​មក​ចូលរួម​ហែហម​ជូន​ដំណើរ​ក្រាប​អោន​លំទោន ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​អំណាច​របស់​លោក​មិន​ខុស​ពី​កាល​លោក​នៅ​ជា​នាយករដ្ឋមន្ត្រី​ឡើយ។ មតិ​ទូទៅ​ដាក់​ជា​ចម្ងល់​ថា តើ​នរណា​ជា​នាយករដ្ឋមន្ត្រី​ពិត​ប្រាកដ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles