លោក អ៊ុំ វីរៈរដ្ឋ មន្រ្តីបក្សកម្លាំងជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃនេះ

កម្ពុជា
30/03/2024 – 11:35
ដោយ៖ សេង​ បារាំង
RFI

លោក អ៊ុំ វីរៈរដ្ឋ មន្រ្តីបក្សកម្លាំងជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃនេះ


លោក អ៊ុំ វីរៈរដ្ឋ អតីតមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិប្រចាំខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។ តាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងតាមសាលក្រមរបស់តុលាការខេត្តកំពង់ស្ពឺ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់។ ប៉ុន្តែព្រះរាជអាជ្ញារងរូបនេះ មិនបានបញ្ជាក់ថា រួមគំនិតក្បត់ លើរឿងអ្វីនោះទេ ដោយអះអាងថាលោកនៅមិនទាន់បានមើលសំណុំរឿងនេះ។​

គួររំលឹកថា កន្លងមកមានមន្រ្តីអតីតគណបក្សសង្រ្គោះជាតិជាច្រើនរូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ពីបទ «រួមគំនិតក្បត់» ក្រោយប្រកាសគាំទ្រមាតុភូមិនិវត្តន៍ ០៩ វិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ មកទល់នឹងពេលនេះ មានមន្រ្តីអតីតគណបក្សសង្រ្គោះ​ជាតិខ្លះនៅជាប់ឃុំក្នុងពន្ធនាគារនៅឡើយ និងមានខ្លះទៀតត្រូវបានតុលាការសម្រេចដោះលែ​ងក្រោ​យពីពួកគេសុំទោស និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន៕

លោក អ៊ុំ វីរៈរដ្ឋ មន្រ្តីបក្សកម្លាំងជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃនេះ
លោក អ៊ុំ វីរៈរដ្ឋ មន្រ្តីបក្សកម្លាំងជាតិ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃនេះ © សេង បារាំង

What Next?

Recent Articles