ដោយ យន់ សាមៀន
2024.04.03
RFA

ព្រះតេជព្រះគុណ គឹម សារឿង ព្រះតេជព្រះគុណ ថាច់ វីល័យ ព្រះតេជព្រះគុណ ថាច់ ចប់ ព្រះតេជព្រះគុណ យឿង ខាយ ដែលអាជ្ញាធរវៀតណាម ខេត្តលង់ហោរ វៀតណាមចាប់ឃុំព្រះកាយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ Photo Courtesy of Congan.vinhlong.gov.vn
គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ជំរុញឲ្យរដ្ឋបាលប្រធានាធិបតី (Joe Biden) ដាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសគួរឲ្យបារម្ភផ្នែករំលោភសិទ្ធិសាសនា។
សំណើនេះធ្វើឡើងបន្ទាប់គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិករកឃើញថា វៀតណាមបន្តធ្វើទុក្ខបុកម្នេញព្រះសង្ឃឯករាជ្យខ្មែរក្រោម។ បច្ចុប្បន្នអាមេរិកដាក់ប្រទេសវៀតណាម ជាប្រទេសតាមដានពិសេសផ្នែករំលោភសិទ្ធិសាសនា។
គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ មានតំណាងមកពី ពីរគណបក្ស និងជាគណៈកម្មការសហព័ន្ធរដ្ឋាភិបាលអាមេរិកបង្កើតឡើង កាលពីឆ្នាំ១៩៩៨ ដើម្បីឃ្លាំមើលសិទ្ធិសេរីភាពសាសនាជាសកល និងជំនឿប្រតិបត្តិសាសនានៅក្រៅប្រទេស។
ស្ថាប័ននេះប្រើប្រាស់ស្តង់ដារកម្រិតអន្តរជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសាសនាសកលលោក និងផ្ដល់អនុសាសន៍បង្កើតគោលនយោបាយឲ្យប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសភាអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។