#រូបត្លុកនយោបាយ​៖ កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ឆ្នាំ២០៥០ ដោយ​កម្ចាត់​អ្នកក្រ?

ដោយ វិទ្យុអាស៊ីសេរី
2024.04.08
RFA

#រូបត្លុកនយោបាយ​៖ កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ឆ្នាំ២០៥០ ដោយ​កម្ចាត់​អ្នកក្រ?

កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ឆ្នាំ២០៥០ ដោយ​កម្ចាត់​អ្នកក្រ? រូប៖ RFA


ភ្លាម​ៗ​ក្រោយ​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការផ្ទេរ​អំណាច​​ពី​ឪ លោក ហ៊ុន ម៉ាណែត ប្រកាស​ពី​ចក្ខុវិស័យ​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អ្នកមាន​ត្រឹម​ឆ្នាំ២០៥០។ ក៏ប៉ុន្តែ នៅ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ឡើង​កាន់​អំណាច មិន​ខុស​ពី​ឪ អាជ្ញាធរ​នៃ​រដ្ឋាភិបាល​របស់​លោក​បាន​បន្ត​អនុវត្ត​យុទ្ធនាការ​បណ្ដេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​ដីធ្លី និង​ផ្ទះសម្បែង​ដែល​ពួកគាត់​រស់នៅ។

ជាក់ស្តែង ក្រៅ​ពី​ល្បី​ខាង​បណ្ដេញ​ម្ចាស់​អង្គរ​ឱ្យ​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៅ​រុនតាឯក​​ហើយ​នោះ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ប្រដាប់​ដោយ​អាវុធ​បាន​ចុះ​រុះរើ និង​ដុត​ផ្ទះ​សម្បែង​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ ព្រមទាំង​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​២៧នាក់។ ហេតុការណ៍​នេះ​ បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​កំពុង​រត់​ពួន​ក្នុង​ព្រៃ​ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត នៅ​ដើម​ខែ​មេសា​នេះ អាជ្ញាធរ​របស់​លោក​ក៏​បាន​ចាប់ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​បាន​ចូល​ព្រៃ​ជួប​ពលរដ្ឋ​ទាំងនោះ​ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles