ដោយ មាន ឫទ្ធិ
2024.04.19
RFA

បទល្មើសក្នុងតំបន់ព្រៃឡង់ ដែលសកម្មជនបានប្រទះឃើញក្នុងរយៈពេល ៣ យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកអង្គការ CYN
វិនាសកម្មកាប់បំផ្លាញធនធានព្រៃឈើនៅកម្ពុជា នៅតែបន្តកើតមានឡើងក្នុងអត្រាខ្ពស់ដ៏គួរឱ្យព្រួយបារម្ភ និងប្រកាសអាសន្ន បើទោះបីជារដ្ឋាភិបាលអាណត្តិថ្មីរបស់នាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត សន្យាទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក្តី។ គ្រាន់តែក្នុងមួយឆ្នាំ២០២៣ ដែលលោកឡើងកាន់តំណែង កម្ពុជាបាត់បង់គម្របព្រៃឈើរហូតដល់ទៅជាង ១សែន ២ម៉ឺនហិកតារ ពោលគឺស្មើនឹងទំហំទីក្រុង ឡូស អេជេលែស (Los Angeles) ដ៏ធំមួយនៅសហរដ្ឋអាមេរិក។
តើវិនាសកម្មព្រៃឈើនៅកម្ពុជាមានវិសាលភាព និងគ្រោះថ្នាក់ប៉ុណ្ណា? ហើយថា តើវិនាសកម្មនេះអាចប៉ះពាល់យ៉ាងណាខ្លះដល់ពលរដ្ឋកម្ពុជាទូទៅ?
សូមទស្សនាសេចក្ដីរាយការណ៍ផ្ទាល់របស់លោក មាន ឫទ្ធិ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។