ដោយ វិទ្យុអាស៊ីសេរី
2024.04.24
RFA
ហ៊ុន ម៉ាណែត៖ «កុំពឹងច្រមុះគេដកដង្ហើម!» រូប៖ RFA
ក្រោយឡើងកាន់អំណាចបានប្រមាណ១ខែ នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈកាលពីចុងខែសីហា ឆ្នាំ២០២៣ ថា ទម្លាប់របស់លោក គឺ «ចង់ពឹងខ្លួនឯង ដកដង្ហើមខ្លួនឯង កុំពឹងច្រមុះគេដកដង្ហើម»។ ក៏ប៉ុន្តែ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញឱ្យឃើញផ្ទុយពីនេះ បើទោះបីជាកម្ពុជាមានមហិច្ឆតាចង់ឈប់ពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់តាមប្រទេសវៀតណាមនោះយ៉ាងណាក្តី។ លោក ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលរបស់លោកមិនបានខ្ចីលុយចិនយកមកសាងសង់គម្រោងព្រែកជីកនេះទេ ហើយបញ្ជាក់ថាគម្រោងនេះធ្វើឡើងក្រោមកិច្ចព្រមព្រៀង «សាងសង់ ប្រតិបត្តិ និងផ្ទេរ» (BOT) ដោយក្រុមហ៊ុនឯកជន។ ទោះយ៉ាងណា មិនយូរប៉ុន្មាន ឪពុករបស់លោក គឺលោក ហ៊ុន សែន ក្នុងនាមជាប្រធានឧត្ដមប្រឹក្សាព្រះមហាក្សត្រ បានទៅទទូចស្នើសុំភាគីចិនឱ្យជួយគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។