#រូបត្លុកនយោបាយ​៖ ពី​កាកបាទ​ក្រហម​កម្ពុជា​មក​កាកបាទ​ក្រហម​ប៊ុនរ៉ានី​ហ៊ុនសែន៖ រូបមន្ត ​«ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់»

ដោយ វិទ្យុអាស៊ីសេរី
2024.04.29
RFA

#រូបត្លុកនយោបាយ​៖ ពី​កាកបាទ​ក្រហម​កម្ពុជា​មក​កាកបាទ​ក្រហម​ប៊ុនរ៉ានី​ហ៊ុនសែន៖ រូបមន្ត ​«ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់»

ពី​កាកបាទ​ក្រហម​កម្ពុជា​មក​កាកបាទ​ក្រហម​ប៊ុនរ៉ានី​ហ៊ុនសែន៖ រូបមន្ត ​«ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់» រូប៖ RFA


រូបមន្ត​ «ចិញ្ចឹម​មេ​មាន់​ទុក​យក​ពង​មាន់»​​ មិនមែន​ពេញ​និយម​សម្រាប់​យក​មក​អនុវត្ត​តែ​នៅ​ក្នុង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត ដើម្បី​ជួយ​កាង​ការពារ​អាជីវកម្ម​ឱ្យ​ក្រុម​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ប្រកប​របរ​វិនិយោគ​បែប​ឆបោក​ពលរដ្ឋ​ខ្មែរ​រាប់​លាន​ដុល្លារ​ប៉ុណ្ណោះ​ទេ។ រូបមន្ត​នេះ ក៏​កំពុង​ត្រូវ​បាន​កាកបាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​ម្តាយ​លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន យក​មក​អនុវត្ត​តាម​រដូវកាល​ជា​ប្រចាំ​ផងដែរ។ ការណ៍​នេះ ​​នាំ​ឱ្យ​មាន​ការរិះគន់​កាកបាទ​ក្រហម​កម្ពុជា​ថា ​ហាក់​ត្រូវ​បាន​គេ​ប្រែក្លាយ​ឱ្យ​ទៅ​ជា​កាកបាទ​ក្រហម​ប៊ុនរ៉ានី​ហ៊ុនសែន ដោយសារ​តែ​មិន​បាន​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​គ្រឹះ​ដើម​មួយ​ចំនួន ដូចជា មនុស្សធម៌ ភាព​មិន​លម្អៀង អព្យាក្រឹត្យ ឯករាជ្យ និង​សាកលភាព​​ឡើយ។

មិន​ខុស​ពី​រាល់​ឆ្នាំ​នោះ​ទេ ក្រុម​មន្រ្តី និង​អ្នក​ជំនួញ​ធំៗ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ខាង​រកស៊ី​បំផ្លាញ​ធនធាន​ធម្មជាតិ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ផង​ បាន​សម្រុក​ចូល​លុយ​ជួយ​កាកបាទ​ក្រហម​កម្ពុជា។ អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​បរិច្ចាគ​របស់​ក្រុម​មន្រ្តី និង​ឈ្មួញ​រក​ស៊ី​មួយ​ចំនួន មិន​មែន​ធ្វើឡើង​ដើម្បី​មនុស្សធម៌​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ទម្រង់​នៃ​ការ​បង់ពន្ធ ដោយ​សារ​ស្ថាប័ន​កាកបាទ​ក្រហម​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល ​«ហ៊ុន» និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment