បទសម្ភាស
15/05/2024 – 10:52
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក ហេង គឹមហុង៖ ការជិះកង់មានឧបសគ្គទាំងបញ្ហាធម្មជាតិ និងការតាមដានរបស់អាជ្ញាធរ
ក្រុមយុវជនជិត៣០នាក់ជិះកង់បានរយៈចម្ងាយ៧០០គីឡូម៉ែត្រហើយដើម្បីបរិស្ថាន ខណៈគោលដៅចុងក្រោយរបស់ពួកគេ គឺជិះកង់ឲ្យបានចម្ងាយមួយពាន់គីឡូម៉ែត្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជាបានកត់សម្គាល់ពីឧបសគ្គចំនួនពីរ គឺឧបសគ្គដែលកើតឡើងធម្មជាតិ និងឧបសគ្គកើតឡើងដោយអាជ្ញាធរ។ តែទោះជាយ៉ាងណា លោក និងក្រុមលោកនឹងបន្តជិះកង់ឲ្យដល់គោលដៅក្នុងន័យជំរុញឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន។