ក្រសួងការពារជាតិកម្ពុជា៖ សមយុទ្ធទ័ពជើងទឹកជាមួយចិនបិទបញ្ចប់ដោយជោគជ័យតាមផែនការ

កម្ពុជា
កម្ពុជា-សមយុទ្ធយោធា
27/05/2024 – 09:25
ដោយ៖ អោ ស្រីពេជ្រ
RFI

ក្រសួងការពារជាតិ តាមរយៈនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងទ័ពកម្ពុជាបានប្រកាសបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិននាថ្ងៃចន្ទទី២៧ ឧសភានេះ។ សម្រាប់ក្រសួងការពារជាតិ សមយុទ្ធជាមួយចិនលើលំហរសមុទ្រកម្ពុជាដែលត្រូវស្ថិតក្រោមក្រសែភ្នែកអាមេរិកនេះបានបិទបញ្ចប់ទៅដោយជោគជ័យតាមផែនការ និងមិនមានបង្កគ្រោះថ្នាក់អ្វីទាំងអស់។

ក្រសួងការពារជាតិកម្ពុជា៖ សមយុទ្ធទ័ពជើងទឹកជាមួយចិនបិទបញ្ចប់ដោយជោគជ័យតាមផែនការ


នៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងទ័ពកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៧ ឧសភានេះថា សមយុទ្ធយោធាកងទ័ពជើងទឹកកម្ពុជា និងចិននៅមូលដ្ឋានទ័ពជើងទឹកកំពង់ផែរាមកម្ពុជាបានដំណើរការដោយរលូន មិនមានបង្កគ្រោះថ្នាក់ និងបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក។ ទន្ទឹមនឹងប្រកាសបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកជាមួយចិន មេកងទ័ពកម្ពុជារូបនេះដដែលក៏បានបញ្ជាក់ជាថ្មីថា ការធ្វើសមយុទ្ធយោធាកម្ពុជា និងចិននេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ និងថា សមយុទ្ធជាការពង្រឹងសមត្ថភាពបច្ចេកទេសយោធា និងជាការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហរសមុទ្រ។

គួរជ្រាបថា សមយុទ្ធកងទ័ពជើងទឹក «នាគមាស២០២៤» លើកដំបូងក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» ធ្វើឡើងរយៈពេល១២ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ឧសភា និងចូលរួមដោយកងទ័ពកម្ពុជា និងចិនសរុបជាង៧០០នាក់។ សមយុទ្ធយោធាដែលរដ្ឋាភិបាលជាអ្នកចំណាយទាំងស្រុងមួយនេះបានប្រើប្រាស់នាវាយោធាសរុប ១៤គ្រឿង ក្នុងនោះ៣គ្រឿងជានាវាចម្បាំងចិន។ វត្តមាននាវាចម្បាំងចិនក្នុងសមយុទ្ធនៅមូលដ្ឋានទ័ពជើងទឹករាមកម្ពុជានេះកំពុងស្ថិតនៅក្រោមក្រសែភ្នែកតាមដានយ៉ាងខ្លាំងពីសំណាក់អាមេរិកជុំវិញការដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា។

ក្រសួងការពារជាតិ តាមរយៈនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងទ័ពកម្ពុជាបានប្រកាសបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិននាថ្ងៃចន្ទទី២៧ ឧសភានេះ។ សម្រាប់ក្រសួងការពារជាតិ សមយុទ្ធជាមួយចិនលើលំហរសមុទ្រកម្ពុជាដែលត្រូវស្ថិតក្រោមក្រសែភ្នែកអាមេរិកនេះបានបិទបញ្ចប់ទៅដោយជោគជ័យតាមផែនការ និងមិនមានបង្កគ្រោះថ្នាក់អ្វីទាំងអស់។
ក្រសួងការពារជាតិ តាមរយៈនាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងទ័ពកម្ពុជាបានប្រកាសបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិននាថ្ងៃចន្ទទី២៧ ឧសភានេះ។ សម្រាប់ក្រសួងការពារជាតិ សមយុទ្ធជាមួយចិនលើលំហរសមុទ្រកម្ពុជាដែលត្រូវស្ថិតក្រោមក្រសែភ្នែកអាមេរិកនេះបានបិទបញ្ចប់ទៅដោយជោគជ័យតាមផែនការ និងមិនមានបង្កគ្រោះថ្នាក់អ្វីទាំងអស់។ © សហការី

ត្រង់ចំណុចនេះត្រូវបានក្រសួងការពារជាតិកម្ពុជាច្រានចោលដោយចាត់ទុកភាពមន្ទិលសង្ស័យរបៀបនេះជាការមួលបង្កាច់ និងជាការបំផ្លើសបំភ្លៃព័ត៌មាន។ គួររម្លឹកថា រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ច្រើនលើកច្រើនសារថា មូលដ្ឋានជើងទឹករាមមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់កងទ័ពចិន ទោះបីជាមូលដ្ឋាននេះបានសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន និងទោះបីជាកម្ពុជាទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិនក្តី។ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ដែរថា មូលដ្ឋានជើងទឹករាមដដែលនេះត្រូវតែក្លាយជាទីតាំងធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងប្រទេសផ្សេងទៀតដែលជាសមយុទ្ធបែបសង្គ្រោះបន្ទាន់នៅពេលមានគ្រោះអាសន្នកើតឡើង៕

What Next?

Recent Articles

Leave a Reply

Submit Comment