#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា​ «នាគមាស»៖ ពី​ដី​គោក លម្ហ​សមុទ្រ ដល់​ដែន​អាកាស

ដោយ វិទ្យុអាស៊ីសេរី
2024.05.26
RFA

#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា​ «នាគមាស»៖ ពី​ដី​គោក លម្ហ​សមុទ្រ ដល់​ដែន​អាកាស

#រូបត្លុកនយោបាយ​៖ សមយុទ្ធ​យោធា​ «នាគមាស»៖ ពី​ដី​គោក លម្ហ​សមុទ្រ ដល់​ដែន​អាកាស រូប៖ RFA


​កម្ពុជា​ប្រកាស​ក្នុង​ពេល​បើក​សមយុទ្ធ​យោធា ​«នាគមាស» ​លើក​ទី​៦ ជាមួយ​ប្រទេស​ចិន​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ក្នុង​ឆ្នាំ​២០២៤​នេះ ត្រូវ​បាន​ពង្រីក​ទំហំ​ «កាន់តែ​ធំ» ខ្លឹមសារ ​«កាន់តែ​ស៊ីជម្រៅ» និង​ចំនួន​យោធិន យោធូបករណ៍ ចូលរួម ​«កាន់តែ​ច្រើន និង​ទំនើប»​ ជាង​ឆ្នាំ​មុន​ៗ។ សមយុទ្ធ​ឆ្នាំ​នេះ មិន​ត្រឹម​តែ​ធ្វើ​លើ​ដីគោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ពង្រីក​រហូត​ដល់​លំហ​សមុទ្រ​ទៀតផង។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បាន​បង្ហាញ​ចេតនា​ចង់​ពង្រីក​សមយុទ្ធ​យោធា​ជាមួយ​​ចិន រហូត​ដល់​កងទ័ព​ជើង​អាកាស និង​ទ័ព​ជំនាញ​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​ផងដែរ។

បច្ចុប្បន្ន កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) ជិត ៨០០​នាក់ កំពុង​ឈរ​ជើង​នៅ​កម្ពុជា​ដើម្បី​ធ្វើ​សមយុទ្ធ​ «នាគមាស» ​១៥ថ្ងៃ ដោយ​មាន​នាវា​ចម្បាំង​ចិន​ខ្នាត​ធំ​៣គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក្នុង​នោះ​២គ្រឿង​ចត​រយៈពេល ៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២៣ ខែឧសភា បន្ថែម​លើ​នាវា​ចម្បាំង​២គ្រឿង​ទៀត​ដែល​បាន​ចត​នៅ​កំពង់ផែ​រាម​ស្រាប់​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​តាំង​ពី​ចុង​ឆ្នាំ​២០២៣​មក ហើយ​មិន​ទាន់​​ត្រលប់​ទៅ​វិញ​នៅ​ឡើយ។ អ្នក​​ជំនាញ​អាមេរិកាំង លើកឡើង​ថា នេះ​ជា​សញ្ញាណ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់ផ្ដើម​មាន​វត្តមាន​យោធា​ចិន​ «ជា​អចិន្ត្រៃយ៍»​ នៅ​កំពង់ផែ​រាម។ ក៏ប៉ុន្តែ កម្ពុជា​បន្ត​បដិសេធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles