ដោយ វិទ្យុអាស៊ីសេរី
2024.05.28
RFA
#រូបត្លុកនយោបាយ៖ ហ៊ុន ម៉ាណែត និងក្រុមការងារអុកឡុកបណ្ដាញសង្គម រូប៖ RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែមេសា បានចេញអនុក្រឹត្យ បង្កើតមណ្ឌលប្រតិបត្តិការតាមភូមិភាគចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានចំនួន៦ ដែលគ្របដណ្តប់គ្រប់រាជធានី-ខេត្តដើម្បីជាសេនាធិការផ្នែកប្រតិបត្តិការ និង បច្ចេកទេសលើការស្រាវជ្រាវ ប្រមូល និងវិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិក្នុងគោលដៅដែលលោកអះអាងថាដើម្បីប្រឆាំងអំពើ «ភេរវកម្ម» និង «ឧក្រិដ្ឋកម្ម» នានានៅកម្ពុជា។ ប៉ុន្តែ ក្រុមអ្នកការពារសិទ្ធិមនុស្ស បារម្ភថា ការបង្កើតក្រុមការងារបច្ចេកវិទ្យាព័ត៌មាននៅតាមរាជធានី-ខេត្តរបស់រដ្ឋាភិបាលនេះ អាចជាការបំបិទនិងបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែមទៀត។
រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូនលោក ហ៊ុន ម៉ាណែត រងនូវការចោទថាជាអ្នកនៅពីក្រោយការបង្កើតមេក្រុមអុកឡុកលើបណ្ដាញសង្គម ដោយបានបង្កើតច្បាប់ថ្មីៗ និងយន្តការជាច្រើនដើម្បីបង្ក្រាប និងរាំងខ្ទប់សេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។