#រូបត្លុកនយោបាយ​៖ វាសនា​សកម្មជន​បរិស្ថាន​ក្រោម​របប​ដឹកនាំ​ប្រើ​ច្បាប់​ជា​អាវុធ

ដោយ វិទ្យុអាស៊ីសេរី
2024.05.30
RFA

#រូបត្លុកនយោបាយ​៖ វាសនា​សកម្មជន​បរិស្ថាន​ក្រោម​របប​ដឹកនាំ​ប្រើ​ច្បាប់​ជា​អាវុធ

#រូបត្លុកនយោបាយ​៖ វាសនា​សកម្មជន​បរិស្ថាន​ក្រោម​របប​ដឹកនាំ​ប្រើ​ច្បាប់​ជា​អាវុធ រូប៖ RFA


សកម្មជន​ចលនា​មាតា​ធម្មជាតិ ៧នាក់ ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​១០នាក់ កំពុង​ជាប់​ចោទ​ក្នុង​សំណុំ​រឿង ​«ប្រមាថ​ព្រះមហាក្សត្រ» និង «រួម​គំនិត​ក្បត់» ដោយសារ​តែ​ការចូលរួម​របស់​ពួកគេ​ក្នុង​កិច្ចការ​តស៊ូ​មតិ​ ដើម្បី​ការពារ​បរិស្ថាន​នៅ​កម្ពុជា។ ពួកគេ​ទាំង ៧​នាក់​នេះ រួមមាន កញ្ញា ស៊ុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី, លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ាវុត និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន។ បទ​ចោទ​នេះ អាច​ធ្វើ​ឱ្យ​ពួកគេ​ជាប់​គុក​ពី ​៥ឆ្នាំ ទៅ​ ១០ឆ្នាំ។ សវនាការ​កាលពី​ថ្ងៃទី២៩ ខែឧសភា មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​តែ ៥នាក់​ទេ​ចូលរួម​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង។ តុលាការ​នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី០៥ ខែមិថុនា ខាងមុខ។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​ចាត់ទុក​បទ​ចោទ​ប្រកាន់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នេះ និង​ការ​ឃុំ​ខ្លួន​ពួកគេ​មួយ​ចំនួន​កាលពី​ពេល​កន្លង​ទៅ​ក្នុង​សំណុំរឿង​ផ្សេងទៀត ថា​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​មាន​គោលដៅ​បំបិទ​មាត់​យុវជន​ជំនាន់​ក្រោយ​នៅ​កម្ពុជា​កុំ​ឱ្យ​ឈឺឆ្អាល​នឹង​បញ្ហា​សង្គម។ ខុសពី​នៅ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​វិញ សកម្មជន​ចលនា​មាតា​ធម្មជាតិ ទទួល​បាន​នូវ​ការ​កោត​សរសើរ និង​ផ្តល់​ពាន​រង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពាន​រង្វាន់​អ្នក​ការពារ​ជួរ​មុខ​ពី​អង្គការ Front Line Defenders និង​ពាន​រង្វាន់ Right Livelihood

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles