#រូបត្លុកនយោបាយ​៖ អាមេរិក​ពិនិត្យ​មើល​ឱកាស​ស្តារ​ទំនាក់ទំនង​ក្នុង​ពេល​កម្ពុជា​កំពុង​ជាប់​អន្ទាក់​ចិន

ដោយ វិទ្យុអាស៊ីសេរី
2024.06.06
RFA

#រូបត្លុកនយោបាយ​៖ អាមេរិក​ពិនិត្យ​មើល​ឱកាស​ស្តារ​ទំនាក់ទំនង​ក្នុង​ពេល​កម្ពុជា​កំពុង​ជាប់​អន្ទាក់​ចិន

#រូបត្លុកនយោបាយ​៖ អាមេរិក​ពិនិត្យ​មើល​ឱកាស​ស្តារ​ទំនាក់ទំនង​ក្នុង​ពេល​កម្ពុជា​កំពុង​ជាប់​អន្ទាក់​ចិន រូប៖ RFA


រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ​ជា​លក្ខណៈ​ទ្វេ​ភាគី​មក​កម្ពុជា រយៈពេល​១​ថ្ងៃ​កាលពី​ថ្ងៃទី០៤ ខែមិថុនា។ ក្នុង​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​កម្ពុជា លោក ឡូយ អូស្ទីន បាន​ពិភាក្សា​ពី​ឱកាស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដើម្បី​គាំទ្រ​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់។ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​បន្ត​ឡើងវិញ​នូវ​កម្មវិធី​ផ្លាស់ប្តូរ​ការ​បណ្តុះបណ្តាល​យោធា​លើ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ព្រមទាំង​ការ​បណ្តុះបណ្តាល​លើ​ការងារ​​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ។

ដំណើរ​ទស្សនកិច្ច​នេះ កើតមាន​ឡើង​ចំ​ពេល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា ជាពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា និង​សន្តិសុខ។ ចិន​ទើប​បិទ​បញ្ចប់​សមយុទ្ធ​យោធា​ «នាគមាស» ​លើក​ទី៦ ដ៏​ធំ​នៅ​កម្ពុជា​ដោយ​បាន​បញ្ជូន​កងទ័ព​ខ្លួន​ជិត​៨០០​នាក់​មក​ចូលរួម និង​​នាវា​ចម្បាំង​យ៉ាងតិច​៥​គ្រឿង​ចូល​ចត​នៅ​កម្ពុជា ក្នុង​នោះ​២គ្រឿង​បាន​ចត​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ។ គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២២ ចិន​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ខាង​​ការ​វិនិយោគ​​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI) នៅ​កម្ពុជា​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ១៩,២ ពាន់​លាន​ដុល្លារ។ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង​១ម៉ឺន​លាន​ដុល្លារ ក្នុង​នោះ​បំណុល​ជិត​ពាក់​កណ្តាល​ជា​របស់​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles